អន្តរជាតិ

ចិនប្រកាសដាក់ទណ្ឌកម្មលើប្រធានការិយាល័យតំណាងរបស់តៃវ៉ាន់នៅសហរដ្ឋអាមេរិក

BY
autoadmin
April 7, 2023

បក្សកុម្មុយនិស្តចិនបានប្រកាសដាក់ទណ្ឌកម្មបន្ថែម លើប្រធានការិយាល័យតំណាងរបស់តៃវ៉ាន់នៅសហរដ្ឋអាមេរិក គឺលោកស្រី Hsiao Bi-khim។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy នេះនើតាមអ្នកនាំពាក្យការិយាល័យការងារតៃវ៉ាន់នៃគណៈកម្មាធិការមជ្ឈិមកុម្មុយនិស្តចិន បានធ្វើសេចក្តីប្រកាសនៅថ្ងៃសុក្រនេះ។

វិធានការដាក់ទណ្ឌកម្មនេះ ហាមប្រាមលោកស្រី Hsiao Bi-khim និងសមាជិកគ្រួសាររបស់គាត់មិនឱ្យចូលប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ។ វិធានការនេះនឹងហាម​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ពាក់ព័ន្ធ​របស់​លោកស្រី Hsiao ពីកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងបុគ្គលនៅចិនដីគោក។ ពោលគឺលោកស្រី Hsiao នឹងត្រូវទទួលខុសត្រូវពេញមួយជីវិតរបស់គាត់។ បក្សកុម្មុយនិស្តបានចោទប្រកាន់លោកស្រី Hsiao ថាមានចេតនាបង្កការប្រឈមមុខដាក់គ្នានៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: