ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្ត Krabi របស់ប្រទេសថៃនឹងមានសីតុណ្ហភាពរហូតដល់ទៅ ៥៤ អង្សាសេ នៅថ្ងៃអាទិត្យស្អែកនេះ

    BY autoadmin April 8, 2023
    ខេត្ត Krabi របស់ប្រទេសថៃនឹងមានសីតុណ្ហភាពរហូតដល់ទៅ ៥៤ អង្សាសេ នៅថ្ងៃអាទិត្យស្អែកនេះ

    នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ខេត្ត Krabi នឹងមានសីតុណ្ហភាពក្តៅបំផុតនៅថ្ងៃអាទិត្យនេះ ជាមួយនឹងសន្ទស្សន៍កម្ដៅឡើងដល់ ៥៤.២ អង្សាសេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ទីតាំងក្តៅបំផុតទី២ គឺសង្កាត់ Bang Na របស់ទីក្រុងបាងកក ដែលសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥០.២ អង្សាសេ។ ទីតាំងក្តៅបំផុតចំនួន ៣ ផ្សេងទៀត គឺខេត្ត Phetchabun (៤៤.៣ អង្សាសេ), Chonburi (៤៣.២ អង្សាសេ) និងស្រុក Chok Chai របស់ខេត្ត Nakhon Ratchasima (៤១.៣ អង្សាសេ)។

    ក្រសួងសុខាភិបាលរបស់ថៃក៏បានបែងចែកកម្រិតប៉ះពាល់ដូចជា៖

    • សីតុណ្ហភាព ២៧-៣៧ អង្សាសេ៖ មនុស្សត្រូវបានណែនាំឱ្យ «មានការប្រុងប្រយ័ត្ន» ហើយអាចជួបប្រទះភាពអស់កម្លាំង ឈឺក្បាល ឬចង្អោរ។
    • សីតុណ្ហភាព ៣២-៤១ អង្សាសេ៖ មនុស្សត្រូវបានណែនាំឱ្យ «មានការប្រុងប្រយ័ត្នខ្ពស់» ព្រោះវាអាចនាំឱ្យក្តៅខ្លួន និងអស់កម្លាំង ក្នុងចំណោមអ្នកដែលចំណាយពេលច្រើននៅខាងក្រៅ។
    • សីតុណ្ហភាព ៤១-៥៤ អង្សាសេ៖ គឺជាសីតុណ្ហភាពដែល «គ្រោះថ្នាក់» និងអាចបណ្តាលឱ្យអស់កម្លាំងកំដៅ ឬរមួលសាច់ដុំ ខណៈក៏អាចឈានដល់ការដាច់សរសៃឈាមខួរក្បាលផងដែរ។

    នាយកដ្ឋានក៏បានដាក់ចេញនូវការណែនាំដែលអាចអនុវត្តបាន ដើម្បីជួយប្រជាពលរដ្ឋរងបញ្ហាទាក់ទងនឹងកម្ដៅក្ដៅខ្លាំង។ ជំនួយដំបូងសម្រាប់ជនរងគ្រោះដោយការដាច់សរសៃឈាមដោយសារកម្ដៅក្ដៅខ្លាំងរួមមាន៖ ការផ្លាស់ទីពួកគេទៅក្នុងម្លប់ ហើយជូតពួកគេដោយក្រណាត់សើមត្រជាក់។ អ្នក​ដែល​ដួល​សន្លប់​ត្រូវ​បែរ​ទៅ​ម្ខាង​ ដើម្បី​ឱ្យដង្ហើមដើរស្រួល ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: