ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យូនីសេហ្វ៖ កុមារប្រមាណ ៦៧ លាននាក់ ខកខានការចាក់វ៉ាក់សាំងបង្ការរោគ ដោយសារការរំខាននៃជំងឺកូវីដ១៩

    BY autoadmin April 20, 2023
    យូនីសេហ្វ៖ កុមារប្រមាណ ៦៧ លាននាក់ ខកខានការចាក់វ៉ាក់សាំងបង្ការរោគ ដោយសារការរំខាននៃជំងឺកូវីដ១៩

    មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បាននិយាយកាលពីថ្ងៃពុធថា កុមារប្រមាណ ៦៧ លាននាក់ បានខកខានការចាក់វ៉ាក់សាំងបង្ការរោគជាប្រចាំរបស់ពួកគេ មួយចំនួនធំ ឬទាំងស្រុង រវាងឆ្នាំ២០១៩ និង២០២១ ដោយសារតែការបិទខ្ទប់ និងការរំខានដល់ប្រព័ន្ធសុខាភិបាល ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19។

    របាយការណ៍ពីយូនីសេហ្វបានឱ្យដឹងថា៖«កិច្ចខិតខំប្រឹងប្រែងច្រើនជាងមួយទសវត្សរ៍យ៉ាងលំបាកក្នុងការចាក់ថ្នាំបង្ការកុមារឱ្យបានទៀតទាត់ ត្រូវបានបាត់បង់» ដោយបន្ថែមថា ការវិលត្រឡប់មករកទម្លាប់ដូចដើមវិញ «នឹងក្លាយជាបញ្ហាប្រឈម» ដោយសារការខកខានទាំងអស់នេះ។ អង្គការបានកត់សម្គាល់ថា ក្នុងចំណោមកុមារទាំង ៦៧ លាននាក់ មានកុមារ ៤៨ លាននាក់ ខកខានមិនបានចាក់វ៉ាក់សាំងជាប្រចាំទាំងស្រុងតែម្ដង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Barrons

    Share This Post: