ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​ប្រទេស​ថៃនឹងជួបបាតុភូតព្រះអាទិត្យ​​រះ​ចំ​កណ្តាល​ zero-shadow នៅថ្ងៃ​ព្រហស្បតិ៍ស្អែកនេះ

    BY autoadmin April 26, 2023
    ​ប្រទេស​ថៃនឹងជួបបាតុភូតព្រះអាទិត្យ​​រះ​ចំ​កណ្តាល​ zero-shadow នៅថ្ងៃ​ព្រហស្បតិ៍ស្អែកនេះ

    ​ប្រទេស​ថៃនឹងជួបបាតុភូតព្រះអាទិត្យ​​រះ​ចំ​កណ្តាល​ (zero-shadow) នៅទូទាំងប្រទេស និងក្នុងទីក្រុងបាងកក ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បាននិយាយថា នៅម៉ោង ១២:១៦ នាទីថ្ងៃត្រង់ ប្រជាជននៅក្នុងរាជធានីនឹងជួបប្រទះបាតុភូតសូន្យដ៏កម្រនេះ ដែលស្រមោលរបស់ពួកគេបាត់ទាំងស្រុង ដោយសារតែទីតាំងរបស់ព្រះអាទិត្យនៅលើមេឃ។ ស្រមោលនៃវត្ថុបញ្ឈរទាំងអស់ដូចជា៖ ដើមឈើ អគារ បង្គោល … នឹងបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បាតុភូតនេះមានរយៈពេលតែពីរបីនាទីប៉ុណ្ណោះ មុនពេលព្រះអាទិត្យ និងផែនដីផ្លាស់ទីចេញពីភាពស៊ីសង្វាក់គ្នា។

    ទោះជាបែបនេះក្ដី ថ្ងៃព្រហស្បតិ៍នឹងមិនមែនជាថ្ងៃក្តៅបំផុតក្នុងឆ្នាំនោះទេ ដោយសារតែសីតុណ្ហភាពក៏អាស្រ័យលើកត្តាផ្សេងទៀតផងដែរ។ កត្តាកំណត់សីតុណ្ហភាពរួមមាន ទឹកភ្លៀង ពពក កម្ដៅ និងលក្ខខណ្ឌខ្យល់មូសុង។ បាតុភូត zero-shadow កើតឡើង ២ដង ក្នុងមួយឆ្នាំ នៅគ្រប់ទីតាំងរវាងតំបន់ត្រូពិច Cancer និង Capricorn ដែលជាក្រុមលាតសន្ធឹងជុំវិញផែនដីនៅ ២៣.៥ ដឺក្រេភាគខាងជើង និងខាងត្បូងនៃបន្ទាត់អេក្វាទ័រ។ TMD បាននិយាយថា នៅក្នុងប្រទេសថៃ ព្រះអាទិត្យរះចំកណ្ដាល ១ថ្ងៃ នៅក្នុងខែមេសា ឬឧសភា និងមួយផ្សេងទៀតនៅក្នុងខែកក្កដា ឬខែសីហា។ សម្រាប់អាកាសធាតុនៅថ្ងៃព្រហស្បតិ៍ TMD បានព្យាករណ៍ថា ទីក្រុងបាងកកនឹងមានភ្លៀងធ្លាក់ខ្លាំងតាមកន្លែង ជាមួយនឹងសីតុណ្ហភាពទាបបំផុត ២៧អង្សាសេ និងខ្ពស់បំផុត ៣៥ អង្សាសេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: