autoadmin
  • SEA GAMES

    កីឡាការនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី នឹងត្រូវមានភារកិច្ចប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅម៉ោង ១០:០០ នាទីព្រឹក ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបន្ដទៀត សម្រាប់វិញ្ញាសាការ៉ុម ១បាំង ឯកត្តជននារី។ មុននេះបន្ដិចគាត់ ក៏បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ អំពីចំណាប់អារម្មណ៍ក្រោយបានឈ្នះមេដាយមាសជូនជាតិម្ដងរួចមកហើយ សម្រាប់វិញ្ញាសា សាការ៉ុម ៣បាំង ឯកត្តជននារី កាលពីពេលថ្មីៗនេះ។ កីឡាការនី ស្រួង ភាវី គាត់បានបង្ហោះថា៖«បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយះពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ»

    May 13, 2023
  • SEA GAMES

    នារសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ កីឡាការនីស៊្នូកឃ័រ និងប៊ីយ៉ាការ៉ុមតំណាងកម្ពុជា ស្រួង ភាវី បានយកឈ្នះកីឡាការនីថៃ Vutthiphan Kongkaket ក្នុងលទ្ធផល ៥០ ទល់នឹង ២៦ លើវិញ្ញាសាការ៉ុម ១បាំង ដែលប្រព្រឹត្តទៅនៅទីតាំងផ្សារទំនើបអ៊ីអន២ សែនសុខ ជាន់ទី៣។ នៅវគ្គបន្ទាប់ គាត់នឹងត្រូវជួបកីឡាការិនីវៀតណាម Kien Tuong Phung ដែលគាត់ក៏ធ្លាប់ចាញ់កីឡាការនី ស្រួង ភាវី ម្ដងរួចមកហើយ សម្រាប់វិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ឯកត្តជននារី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

    May 12, 2023
  • SEA GAMES

    កីឡាការិនី​ខ្មែរ-អាមេរិក ថិប កាសាន់ទ្រីនីកូល (Casandre Nicole Tubbs) ពេលហាត់សមធ្វើសច្ចាប្រណិធាន ត្រៀមមុនពិធីបើកកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី១២ ខែឧសភានេះ៕ ប្រភព៖ Cambodia 2023

    May 12, 2023
  • SEA GAMES

    នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ មុននេះបន្ដិច ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា គាត់បានជួបជាមួយប្អូនស្រី ប៊ូ សំណាង ដើម្បីជួបសន្ទនាគ្នា និងឧបត្ថម្ភថវិកាចំនួន ៥ លានរៀលជូនប្អូនស្រី ក្រោយបានឃើញនូវភាពតស៊ូរបស់ប្អូនស្រី។ គាត់បានសរសេរថា៖«ថ្ងៃនេះខ្ញុំបានជួបជាមួយប្អូនស្រី ប៊ូ សំណាង ដើម្បីឧបត្ថម្ភប្អូនស្រីរួចរាល់ហើយ។ ស្របពេលជាមួយគ្នាខ្ញុំក៏បានជជែករឿងរៀនសូត្ររបស់ប្អូនផងដែរ។ ប្អូនស្រីចង់រៀន IT ឬច្បាប់។ ប្អូនស្រីមានការតស៊ូជាខ្លាំងដែលធ្វើឲ្យខ្ញុំរំភើបចិត្តជាអនេក។ 🇰🇭 តាមពិតប្អូនស្រី សំណាង មានបញ្ហាសុខភាពដែលខាងគ្រូបង្វឹករបស់គាត់មិនអនុញ្ញាត្តឲ្យប្រកួតនោះទេ ប៉ុន្តែដោយសារតែទឹកចិត្តក្នុងនាមយើងជាម្ចាស់ផ្ទះ ប្អូនស្រីបានតាំងចិត្តចូលរួមការប្រកួតរត់រយៈចម្ងាយ ៥០០០ម៉ែត្រ ដោយមិនមានភាពស្ទាក់ស្ទើរបន្តិចណាឡើយ។ ឈ្នះចាញ់មិនមែនជាបញ្ហានោះទេ សំខាន់យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។

    May 12, 2023
  • SEA GAMES

    កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ កីឡាករគុនខ្មែរ រុំ សំណាង (ឬ ព្រំ សំណាង) បានឈ្នះមេដាយមាសជូនជាតិ បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា TUN TUN MIN ដោយពិន្ទុ ក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៨១ គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់ពីការឈ្នះនេះផងដែរ អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc ក៏បានផ្ញើសារអបអរ និងរំពឹងថា នឹងបានជួប រុំ សំណាង ឆាប់ៗនេះ។ កីឡាករប្រដាល់ Dave Leduc

    May 12, 2023
  • SEA GAMES

    ក្រោយទើបនឹងរកបានមេដាយមាសជូនជាតិ ក្នុងវិញ្ញាសាការ៉ុម ៣បាំង (Billiard: women’s 3-cushion carom singles) កាលពីពេលថ្មីៗនេះ កីឡាការនីស៊្នូកឃ័រ និងប៊ីយ៉ាការ៉ុមតំណាងកម្ពុជា ស្រួង ភាវី ត្រូវមានភារកិច្ចប្រកួតមួយវិញ្ញាសាទៀត នៅរសៀលម៉ោង ២ ថ្ងៃសុក្រ ទី១២ ខែឧសភា នេះផ្ទាល់តែម្ដង។ កីឡាការនី ស្រួង ភាវី បានបង្ហោះនៅលើបណ្ដាញសង្គមរបស់គាត់ថា៖«សូម​ជម្រាប​ពុកម៉ែបងប្អូន ថ្ងៃទី12 ខ្ញុំនឹងប្រកួតប៊ីយ៉ាការ៉ុមវិញ្ញាសា ១បាំង នៅវេលាម៉ោង ២​ រសៀល មួយទៀត បរិវេណផ្សារទំនើប អុីនអន2​ ជាន់ទី3។

    May 12, 2023
  • SEA GAMES

    ប៉ុន្មានម៉ោងមុននេះ Buakaw Banchamek ទើបតែបាននិយាយថា ខ្លួននឹងដឹកនាំក្រុមអ្នកប្រដាល់ថៃ ដើម្បីមកប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅឯប្រទេសកម្ពុជា។ ប៉ុន្តែយ៉ាងណាមុននេះបន្ដិច Buakaw Banchamek បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា៖«ដោយសារបញ្ហាផ្ទាល់ខ្លួនខ្លះៗ ប៊ូខាវ មិនធ្វើដំណើរទៅចូលរួមស៊ីហ្គេមនៅកម្ពុជានោះទេ»៕

    May 10, 2023
  • SEA GAMES

    កីឡាការិនី ប៊ូ សំណាង បានធ្វើការគោរពអរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ារី ហ៊ុន សែន ដែលបានលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់រូបនាង។ ប៊ូ សំណាង បញ្ជាក់ថា ថវិកាឧបត្ថម្ភទាំងនេះ នាងនឹងយកទៅជួយគ្រួសារ និងបង់ថ្លៃសិក្សា នៅសាលារៀន ហើយខិតខំបន្តរៀនសូត្របន្ថែមទៀត៕ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    May 10, 2023
  • SEA GAMES

    មេតា (Meta) បានចូលរួមអបអរដល់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ មេតាបានសរសេរថា៖«អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ ២០២៣ នេះ! យើងខ្ញុំសូមជូនពរដល់អត្តពលិកទាំងអស់ជួបតែសំណាងល្អ និងជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ សូម​ចូលរួមគ្នា​ដើម្បី​អបអរ​សាទរ​ស្មារតី​កីឡា និង​ការ​រួបរួម​គ្នា​ក្នុង​ពេល​ដ៏​រំភើប​នេះ។» #SEAGamesinCambodia2023 #AsianParaGames2023

    May 10, 2023
  • SEA GAMES

    កាលពីថ្ងៃច័ន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កីឡាករទ្រីយ៉ាត្លុងរបស់សិង្ហបុរី Bryce Chong បានសុំមិត្តស្រីរបស់គាត់ ដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឯឆ្នេរកែប របស់ប្រទេសកម្ពុជា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានលុតជង្គង់នៅនឹងមុខមិត្តស្រីរបស់គាត់ ដែលមានឈ្មោះថា Sheryl Foo មិនប៉ុន្មានម៉ោង បន្ទាប់ពីចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ លោក Bryce Chong បានសុំមិត្តស្រីរៀបការ នៅចំពោះ​មុខ​មិត្ត​រួម​ក្រុម និង​មិត្តភ័ក្ដិ ​ដែល​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ឱកាស​ដ៏​សំខាន់នេះ។ ជម្រាបដែរថា លោក Bryce Chong បានឈ្នះមេដាយសំរឹទ្ធដំបូងឱ្យសិង្ហបុរី

    May 10, 2023