កីឡាការនីឆ្នើម ស្រួង ភាវី នឹងត្រូវប៉ះជាមួយកីឡាការនីថៃ ក្នុងវិញ្ញាសាការ៉ុម ១បាំង នៅរសៀលម៉ោង ២ ថ្ងៃនេះ
- BY
- autoadmin
- May 12, 2023
ក្រោយទើបនឹងរកបានមេដាយមាសជូនជាតិ ក្នុងវិញ្ញាសាការ៉ុម ៣បាំង (Billiard: women’s 3-cushion carom singles) កាលពីពេលថ្មីៗនេះ កីឡាការនីស៊្នូកឃ័រ និងប៊ីយ៉ាការ៉ុមតំណាងកម្ពុជា ស្រួង ភាវី ត្រូវមានភារកិច្ចប្រកួតមួយវិញ្ញាសាទៀត នៅរសៀលម៉ោង ២ ថ្ងៃសុក្រ ទី១២ ខែឧសភា នេះផ្ទាល់តែម្ដង។
កីឡាការនី ស្រួង ភាវី បានបង្ហោះនៅលើបណ្ដាញសង្គមរបស់គាត់ថា៖«សូមជម្រាបពុកម៉ែបងប្អូន ថ្ងៃទី12 ខ្ញុំនឹងប្រកួតប៊ីយ៉ាការ៉ុមវិញ្ញាសា ១បាំង នៅវេលាម៉ោង ២ រសៀល មួយទៀត បរិវេណផ្សារទំនើប អុីនអន2 ជាន់ទី3។ កម្លាំងចិត្តពុកម៉ែបងប្អូន ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូន ការលេីកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូន គឺពិតជាធ្វើឱ្យសម្រេចបាននូវក្ដីស្រមៃរបស់កម្ពុជា។ 🙏»
ជម្រាបដែរថា កីឡាការនី ស្រួង ភាវី នឹងជួបជាមួយកីឡាការនីថៃ Vutthiphan Kongkaket៕



- Share This Post:






