PR

ម៉ៃឡូ (MILO) ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ស៊ីហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា លើកទឹកចិត្តដល់យុវជនឱ្យមានការរីកចម្រើន និងរៀនសូត្រតាមរយៈកីឡា

BY
autoadmin
May 5, 2023

ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៖ ម៉ៃឡូ (MILO) ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី នៅថ្ងៃនេះបានប្រកាសជាផ្លូវការអំពី ការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ជា ស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ។

សម្រាប់ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ MILO រហូតដល់ ២០,០០០ កែវ ដល់អត្តពលិកជាង ៥,០០០ នាក់ មកពីបណ្ដាប្រទេសទាំង ១១ នៅទូរទាំងតំបន់អាស៊ីអាគ្នេយ៏ និងអ្នកចូលរួមទស្សនារាប់ពាន់នាក់ផ្សេងទៀត ដែលមកទស្សនាការប្រកួតកីឡានានាដោយផ្ទាល់ នៅតាមពហុកីឡដ្ឋានសំខាន់ៗទាំង៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោក Stephen Knight អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ឋអំពីការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម នេះថា៖«MILO តែងតែជឿជាក់លើការរៀនសូត្រ តាមរយៈកីឡា ខណៈដែរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡានេះ គឺជាឪកាសដ៏ល្អបំផុតមួយ ដែលបង្ហាញពីតម្លៃរបស់អត្តពលិកនិមួយៗអាចរៀនសូត្រតាមរយៈកីឡា ដូចជា ការតស៊ូ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត ភាពជាអ្នកដឹកនាំ និងការធ្វើការងារជាក្រុម អំឡុងពេលប្រកួត និងជាគំរូដ៏អស្ចារ្យ សម្រាប់កុមារនៅក្នុងប្រទេសផងដែរ។ ដូច្នេះគុណតម្លៃទាំងអស់ដែលសិស្សានុសិស្សអាចរៀនបានតាមរយៈកីឡាទាំងនេះ នឹងផ្ដល់នូវឳកាសឱ្យ ពួកគេអាចប្រឈមមុខនឹងបញ្ហានានា នាពេលអនាគត និង អាចសម្រេចសមិទ្ឋផលការងាជោគជ័យក្នុងអាជីពរបស់ពួកគេនាពេលខាងមុខផងដែរ។»

លើសពីនេះទៅទៀត MILO ក៏បានរៀបចំកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗ ទូទាំងប្រទេសឬ ហៅថា «MILO School Roadshow» ដែលបានប្រារព្ឋធ្វើឡើងនៅតាមបណ្ដាសាសារៀននានា នៅក្នុងប្រទេសកម្ពុជាតាមរយៈរថយន្ត ដើម្បីនាំយកភេសជ្ជៈ MILO ដែលសំបូរទៅដោយអាហារូបត្ថម្ភល្អៗ និងរសជាតិសូកូឡា និងស្រូវសាលីដ៏ឈ្ងុយឆ្ញាញ់ ផ្ដល់ជូនសិស្សានុសិស្សរាប់ពាន់នាក់ផងដែរ។ កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ នេះត្រូវបានធ្វើឡើងចាប់តាំងពីដើមឆ្នាំ២០២៣នេះមកម្ល៉េះ ដែលរហូតមកដល់ពេលនេះ MILO បានផ្ដល់ភេសជ្ជៈ MILO ដ៏ឈ្ងុយឆ្ញាញ់ប្រហែល ៩០,០០០ កែវ ដល់សិស្សានុសិស្សនៅទូទាំងប្រទេសរួចមកហើយ។ MILO មានគម្រោងបន្តការឧបត្ថម្ភភេសជ្ជៈដោយឥតគិតថ្លៃទៅកាន់សាលារៀននានានៅទូរទាំងប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ២០២៣ ដោយមានគោលដៅសម្រេចក្នុងការផ្តល់ភេសជ្ជៈ MILO ឱ្យបានចំនួនជាង ២០០,០០០ កែវ សម្រាប់កុមារនៅប្រទេសកម្ពុជាបានភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។

លោក Stephen Knight បានមានប្រសាសន៍បន្ថែមទៀតថា៖«យើងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យើងកាន់តែមានមោទនភាពជាងនេះទៀតនោះ ដែលយើងបានចូលរួមចំណែក ផ្ដល់នូវ អាហារូបត្ថម្ភល្អៗ ទៅកាន់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ ដោយសារតែប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល ១/៣ នៃប្រជាជនកម្ពុជាមានអាយុតិចជាង ១៥ឆ្នាំ ដូច្នេះវារឿងជាចាំបាច់បំផុត ដែលពួកគេទាំងនោះទទួលបាននូវអាហារូបឧបត្ថម្ភត្រឹមត្រូវ និង ដើម្បីបន្តបេសកម្ម រួមចំនែកលើកកម្ពស់មុខមាត់ និង អនាគត របស់ប្រទេសមួយនេះ។»

ជាមួយគ្នានេះដែរ លោក Stephen Knight ក៏បានផ្តល់ជាសារសំខាន់មួយចំនួនផងដែរ៖«សារៈសំខាន់នៃអាហារូបត្ថម្ភត្រឹមត្រូវ គឺត្រូវរួមបញ្ចូលជាមួយនឹងភាពខ្ជាប់ខ្ជួននៃលំហាត់ប្រាណតាមរយៈកីឡា នឹងជួយអោយយុវជនជំនាន់ក្រោយសម្រេចបាននូវពាក្យថា «សុខភាពល្អកម្ពុជា» នៅពេលប្រជាជនមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កម្ពុជា ដែលបន្ថែមគុណតម្លៃដល់សង្គម។ ដូច្នេះការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម និង កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗនេះ ពិតជាបានបង្ហាញយ៉ាងជាក់លាក់អំពីគោលបំណងយ៉ាងពិតប្រាកដរបស់ក្រុមហ៊ុនNestlé ក្នុងការបង្កើនគុណភាពចំណីអាហារដែលគុណតម្លៃនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាទាំងជំនាន់នេះនិងជំនាន់ក្រោយ។

អំពី MILO

MILO ® ជាភេសជ្ជៈ អាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលីឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ថាជាភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសប្លែកគេ ដែលពោរពេញទៅដោយសារធាតុធម្មជាតិល្អៗពីទឹកដោះគោ ស្រូវសាលី និង កាកាវ សម្បូរដោយជីវជាតិចិញ្ចឹមល្អៗ ដែលបានមកពីការរួមបញ្ចូលគ្នាយ៉ាងពិសេសរវាងវីតាមីននានា និងសារធាតុរ៉ែ។

MILO ® ជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅកម្ពុជា និង ជួយបង្កើនថាមពល ដល់អត្តពលិកជើងឯកគ្រប់ជំនាន់៕

Share This Post: