ខ្មែរណូត

ស្វែងរក

  • PR

    រួមគ្នាជាមួយ ធនាគារ ជីប ម៉ុង ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីបន្តស្នាមញញឹម និង សង្គ្រោះជីវិតកុមារកម្ពុជា

    BY soknita May 29, 2026
    រួមគ្នាជាមួយ ធនាគារ ជីប ម៉ុង ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីបន្តស្នាមញញឹម និង សង្គ្រោះជីវិតកុមារកម្ពុជា

    ភ្នំពេញ៖ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីស្នាមញញឹមកុមារកម្ពុជា! ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងកម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែបេសកកម្មសង្គ្រោះជីវិតទារក និងកុមារកម្ពុជានៅមន្ទីរពេទ្យគន្ធបុប្ផា មិនអាចរង់ចាំបានឡើយ។ ជារៀងរាល់ថ្ងៃ នៅតែមានកុមារជាច្រើនមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ខណៈតម្រូវការថ្នាំសង្គ្រោះ និងគ្រឿងបរិក្ខារពេទ្យសំខាន់ៗនៅតែមានកម្រិតខ្ពស់ ដែលត្រូវការថវិកាប្រមាណជាង ៤៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីធានាការបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការសង្គ្រោះជីវិតកុមារកម្ពុជារាប់ពាន់នាក់។

    ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្នុងគោលបំណងកៀរគរថវិកា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិតដល់ទារក និងកុមារកម្ពុជា។
    ក្នុងនាមជាធនាគារខ្មែរ ដែលតែងតែនៅក្បែរប្រជាជនខ្មែរ ធនាគារ ជីប ម៉ុង បានចូលរួមឧបត្ថម្ភថវិកាចំនួន ២០,០០០ ដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការនេះ ខណៈដែល ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនមេ បានចូលរួមឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០០,០០០ ដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកគាំទ្របេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។

    ជាមួយគ្នានេះ ធនាគារ ជីប ម៉ុង សូមអំពាវនាវដល់សប្បុរសជន និងសាធារណជនទាំងអស់ ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរួមគ្នាការពារស្នាមញញឹម និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា។ សប្បុរសជនអាចធ្វើការបរិច្ចាគបានយ៉ាងងាយស្រួលជាប្រាក់រៀល ឬដុល្លារ តាមរយៈ ជីប ម៉ុង ប៊ែង អេប។

    រាល់ការបរិច្ចាគ ទោះតិចក្តី ឬច្រើនក្តី សុទ្ធតែជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមគ្រូពេទ្យ និងជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់កុមារកម្ពុជារាប់ពាន់នាក់ ដែលកំពុងត្រូវការជំនួយជារៀងរាល់ថ្ងៃ។

    ធនាគារ ជីប ម៉ុង តែងតែផ្តល់សារៈសំខាន់លើសុខុមាលភាព និងអនាគតរបស់ប្រជាជនកម្ពុជា ជាពិសេសកុមារ ដែលជាទំពាំងស្នងឬស្សី និងជាកម្លាំងសម្រាប់អនាគតសង្គមជាតិ។ តស់! រួមគ្នាជាមួយធនាគារខ្មែរ ធនាគារ ជីប ម៉ុង ដើម្បីការពារស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមថ្មីដល់កុមារកម្ពុជាទាំងអស់គ្នា។

    សូមទស្សនាវីដេអូពីរបៀបក្នុងការបរិចា្ចក ៖ https://www.facebook.com/share/r/18idDW1GGr/?mibextid=wwXIfr

    Share This Post:
    MPO4D jitutoto mpo4d Mpoplay