យុគសម័យថ្មី៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ត្រូវបានប្តូរឈ្មោះទៅជា ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦៖ ក្រុមហ៊ុន SBI Holdings, Inc. បានបញ្ចប់ ការទិញយកភាគហ៊ុនទាំងស្រុងរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។ តាមរយៈការទិញយកភាគហ៊ុនទាំងស្រុងនេះ ធនាគារនឹងប្រតិបត្តិការក្រោមនាមករណ៍ថ្មីគឺ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក។

មុនដំបូង ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបានវិវត្តខ្លួន តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុន SBI Holdings, Inc. រហូតក្លាយជាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។ នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ចាប់ពីខែតុលា ឆ្នាំ២០២៥ មក ធនាគារបានក្លាយជាបុត្រ សម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន SBI Holdings, Inc. ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់ពិភពលោកដ៏ធំ បំផុត។

ការដាក់បញ្ចូលធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ទៅក្នុងបណ្តាញសកលរបស់ក្រុមហ៊ុន SBI Group គឺជាកា រវិឌ្ឍនជាយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើង ដើម្បីទាញយកអត្ថប្រយោជន៍ពីធនធានអន្តរជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវ បានបង្ហាញយ៉ាងច្បាស់នៅក្នុងអត្តសញ្ញាណនាមករណ៍ថ្មីរបស់ធនាគារ ដោយការប្រើប្រាស់និមិត្តសញ្ញារបស់ក្រុមហ៊ុនមេ SBI Holdings បង្ហាញពីចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនៃ “កម្លាំងសកល ផ្តល់ប្រយោជន៍ក្នុងស្រុក” នេះ ធានាថាប្រតិបត្តិការនៅកម្ពុជាត្រូវបានគាំទ្រដោយក្រុមហ៊ុន SBI Holdings, Inc. ដ៏រឹងមាំ នៅប្រទេសជប៉ុន។

បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដោយមានទ្រព្យ សកម្មសរុបកើនឡើងលើសពី ១,១២ ប៊ីលានដុល្លារអាមេរិក ជាមួយនឹងបណ្តាញសាខាគ្របដណ្តប់ទូទាំងប្រទេស ចំនួន៥១ សាខា។ យុទ្ធសាស្ត្ររបស់ធនាគារបានរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពរវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង សេវាធនាគារឌីជីថលឈានមុខគេ ដើម្បីផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ ជូនដល់អតិថិជនប្រកប អាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញនៅក្នុងសកម្មសេដ្ឋកិច្ចរបស់ពួក គេ។

បន្ថែមលើការផ្លាស់ប្តូរនាមករណ៍ថ្មីនេះ ក្រុមហ៊ុន SBI Group ក៏បានបន្ថែមឥណទានចំនួន ១០០ លានដុល្លារអា មេរិក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ការគាំទ្រនេះ ជួយពង្រឹងសមត្ថភាពរបស់ធនាគារសម្រាប់កំណើនប្រកបដោយចីរភាព និងបង្កើនលទ្ធភាពក្នុងការផ្តល់នូវសេវា ធនាគារដែលមានភាពច្នៃប្រឌិត សុវត្ថិភាព និងគួរឱ្យទុកចិត្ត ជូនដល់ក្រុមគ្រួសារ អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល។
អំពីក្រុមហ៊ុន SBI Holdings, Inc.
ក្រុមហ៊ុន SBI Holdings, Inc. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ជាអ្នកផ្តួចផ្តើមផ្តល់សេវាហិរញ្ញវត្ថុតាមអ៊ីនធឺ ណិត។ ក្រុមហ៊ុន SBI Holdings, Inc. បានវិវត្តទៅជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុដែលមានឥទ្ធិពលបំផុតមួយក្នុងពិភព លោក ដោយប្រតិបត្តិការនៅជាង២០ ប្រទេស ជាមួយនឹងបុត្រសម្ព័ន្ធចំនួន ៦៣៥ ក្រុមហ៊ុន នៅទូទាំងពិភពលោក។ ដោយ មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រុមហ៊ុនប្រតិបត្តិការលើប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដែលគ្រប ដណ្តប់លើវិស័យអាជីវកម្មស្នូលចំនួន៥ រួមមាន៖ សេវាហិរញ្ញវត្ថុ (រួមទាំងជាអន្តរការីជើងសាអនឡាញ និងធនាគារឌីជី ថល ធំជាងគេរបស់ជប៉ុន) ការគ្រប់គ្រងទ្រព្យសម្បត្តិ ការវិនិយោគលើភាគហ៊ុនឯកជន (PE Investment) អាជីវកម្មទ្រព្យ សកម្មគ្រីបតូ (Crypto-asset) និងអាជីវកម្មជំនាន់ថ្មី (បច្ចេកវិទ្យាសាស្ត្រ និង បណ្តាញ 3) ។
https://www.sbigroup.co.jp/english/company/group/sbilhbank.html
ក្រុមហ៊ុន SBI Holdings, Inc. គឺជាអ្នកនាំមុខគេលើពិភពលោកក្នុងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា Blockchain និង បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ ក្រុមហ៊ុននឹងប្រកាសដាក់ឱ្យដំណើរការនូវកាក់ Stablecoin ជាប្រាក់យ៉េន ដែលមានការគ្រប់គ្រងយ៉ាងពេញលេញដំបូងគេបង្អស់មួយរបស់ប្រទេសជប៉ុន ដើម្បីសម្រប សម្រួលដល់ការទូទាត់របស់សាជីវកម្មខ្នាតធំ និងការទូទាត់ឆ្លងដែន។











