ស្អែកនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើការចែកចាយសំបុត្រការប្រកួតបាល់ទាត់ផ្នែកបុរស នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក
- BY
- autoadmin
- May 5, 2023
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការប្រកាសពីទីតាំង និងពេលវេលានៃការចែកចាយសំបុត្រចូលរួមទស្សនា ការប្រកួតបាល់ទាត់ផ្នែកបុរស សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ សំបុត្រចូលរួមទស្សនា នឹងត្រូវចែកចាយនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៨ និង ០០ នាទីព្រឹក ថ្ងៃសៅរ៍ ទី០៦ ស្អែកនេះ ហើយខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកចាប់ពីម៉ោង ៦ និង ០០ នាទីព្រឹកតទៅ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖«🎟️ ចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី០៧ ឧសភា ២០២៣ វិញ្ញាសាបាល់ទាត់បុរស។
⏰ ចែកជូននៅថ្ងៃស្អែក វេលាម៉ោង ៨:០០នាទីព្រឹិក។
🏟️ ទីតាំង ពហុកីឡដ្ឋានជាតិអូឡាំពិក។
ការចែកជូននេះនឹងធ្វើឡើងនៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមនុស្សចំនួន ២២,៥០០នាក់ដែលមកមុនដំបូង និងអនុញ្ញាតអោយចូលក្នុងបរវេនពហុកីឡដ្ឋានជាតិដើម្បីទទួលយកសំបុត្រ។ ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក និងបើកចាប់ពីម៉ោង ៦:០០នាទីព្រឹក។ ក្រោយពីរាប់ចំនួនមនុស្សឲ្យត្រូវតាមចំនួនសំបុត្រហើយ យើងនឹងធ្វើការបិតទ្វារពហុកីឡដ្ឋានជាតិ និងមិនអនុញ្ញាតអោយបងប្អូនផ្សេងៗទៀតចូលក្នុងបរិវេនទៀតឡើយ ដើម្បីបញ្ជៀសនូវការរង់ចាំដោយមិនទទួលបានសំបុត្រ»៕



ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
- Share This Post:






