ខ្មែរណូត

ស្វែងរក

SEA GAMES

អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ជាប់ឈ្មោះនៅវគ្គផ្តាច់ព្រ័ត្ររួចជាស្រេច ដោយត្រូវរង់ចាំគូប្រកួតវៀតណាម ឬភូមាជាមុនសិន

BY autoadmin May 5, 2023
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ជាប់ឈ្មោះនៅវគ្គផ្តាច់ព្រ័ត្ររួចជាស្រេច ដោយត្រូវរង់ចាំគូប្រកួតវៀតណាម ឬភូមាជាមុនសិន

នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ មុននេះបន្ដិច អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានបង្ហើបឱ្យដឹងថា គាត់មានឈ្មោះនៅវគ្គផ្តាច់ព្រ័ត្រជាស្រេច បន្ទាប់ពីការចាប់ឆ្នោតរួចរាល់។ គាត់នឹងមានឱកាសខ្ពស់ក្នុងការឈ្នះមេដាយមាស ប៉ុន្តែយ៉ាងណាគាត់នឹងត្រូវរង់ចាំថា តើនរណានឹងក្លាយជាគូប្រកួតរបស់គាត់ រវាងកីឡាករមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។

បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក សំណាង ព្រំ-គុនខ្មែរ គាត់បានសរសេរថា៖«ចាប់ឆ្នោតរួចហើយបងប្អូនឡើងវគ្គផ្តាច់ព្រ័ត្រ រងចាំ វៀតណាម ឬ ភូមា។ ខ្ញុំនឹងតស៊ូឱ្យដល់ទីបញ្ចប់ដើម្បីប្រទេសជាតិ គ្រួសារ និងបងប្អូនអ្នកគាំទ្រ🥊🇰🇭»។ សូមបងប្អូនកុំភ្លេចរង់ចាំទស្សនា និងចូលរួមគាំទ្រទាំងអស់គ្នា ដើម្បីលើកទឹកចិត្តដល់កីឡាករ និងកីឡាការនី តំណាងជាតិរបស់យើង៕

ប្រភព៖ សំណាង ព្រំ – គុនខ្មែរ
អត្ថបទ៖ លីដា

Share This Post: