សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ Pierre de Coubertin ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
- BY
- autoadmin
- May 5, 2023
សូមអបអរសាទរ ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមេដាយមរតកអូឡាំពិកអន្តរជាតិ ឬហៅថា Pierre de Coubertin Medal ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ មេដាយនេះ ត្រូវបានរចនាដោយលោក Pierre de Coubertin ដែលជាបិតាស្ថាបនិកអូឡាំពិកសម័យទំនើប តាំងតែពីឆ្នាំ១៨៩៤។ IOC បានផ្ដល់ជូនមេដាយនេះ នៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃសុក្រ ទី០៥ ខែឧសភា នេះផ្ទាល់។
បើតាមការបង្ហោះដោយ Cambodia 2023 បានឱ្យដឹងថា មេដាយ Pierre de Coubertin គឺជាមរតកដ៏ធំសម្រាប់ប្រជាជាតិមួយ ដែលមានរដ្ឋាភិបាលបានដឹកនាំលើកស្ទួយវិស័យកីឡា ចលនាអូឡាំពិក ហើយជាមេដាយដ៏កម្រ ដែលមិនងាយនឹងប្រគល់ជូនថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលណាមួយនោះឡើយ។ ពោលគឺមេដាយនេះ ប្រគល់ជូនសម្រាប់តែប្រមុខរដ្ឋាភិបាល ដែលបានជួយដល់ចលនាអូឡាំពិក ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗប្រកបដោយភាពជោគជ័យប៉ុណ្ណោះ៕

ប្រភព៖ Cambodia 2023
- Share This Post:






