SEA GAMES

កីឡាករជម្រើសជាតិថៃម្នាក់ បានចេញវីដេអូលើកឡើងពីភូមិកីឡារបស់កម្ពុជា ដែលសារព័ត៌មានថៃខ្លះបានចោទថាធ្វើមិនទាន់រួចរាល់

BY
autoadmin
May 8, 2023

កាលពីពេលថ្មីៗនេះ កីឡាករជម្រើសជាតិថៃម្នាក់ បានលើកឡើងពីកន្លែងស្នាក់នៅរបស់អត្តពលិកនៅឯ «ភូមិកីឡា» ដែលមានសភាពផ្ទុយស្រឡះពីអ្វីដែលខាងសារព័ត៌មានថៃមួយចំនួន បានបំផុសបំផុលថា ភូមិកីឡារបស់កម្ពុជាមិនទាន់ធ្វើរួចរាល់ សម្រាប់ទទួលអត្តពលិក ដែលមកប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនោះទេ។

នៅក្នុងការបង្ហោះរបស់គណនី Korapat Kittiapinya គាត់បានសរសេរថា៖«ប្រព័ន្ធផ្សព្វផ្សាយថៃពិតជាមានការធ្លាក់ចុះ និងញុះញង់ឱ្យមានការស្អប់ខ្ពើម។ ឃ្លីបនេះសម្រាប់ឱ្យមើលពីកន្លែងស្នាក់នៅរបស់អត្តពលិកនៅកម្ពុជា។ តោះទៅមើលរូបភាពពិត សម្លេងពិត។ (អរគុណ​កម្ពុជា​ដែល​បាន​មើល​ថែ​កីឡាករ​ថៃ​បានយ៉ាង​ល្អ) »៕

ប្រភព៖ Korapat Kittiapinya

Share This Post: