SEA GAMES

សារព័ត៌មាន Thairath បានលើកសរសើរពីទឹកចិត្តល្អ និងការទទួលរាក់ទាក់ភ្ញៀវរបស់ម្ចាស់ផ្ទះកម្ពុជា ផ្ទុយពីការចុះផ្សាយមួយចំនួននាពេលកន្លងមក

BY
autoadmin
May 10, 2023

កាលពីពេលថ្មីៗនេះ សារព័ត៌មានភាសាថៃ Thairath បានលើកសរសើរពីកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ចំពោះការយកចិត្តទុកដាក់ ភាពសប្បុរស និងទទួលរាក់ទាក់ភ្ញៀវបានយ៉ាងល្អ។ នៅក្នុងការបង្ហោះនោះគេបានសរសេរថា៖ ថ្វីត្បិតតែស៊ីហ្គេមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានសីតុណ្ហភាពក្ដៅដូចប្រទេសថៃយ៉ាងណាក្ដី នៅក្នុងការប្រកួតកីឡាអុកខ្មែរ អ្នកគាំទ្រកីឡាកម្ពុជាបានមកទស្សនាការប្រកួត រួមទាំងកីឡាជម្រើសជាតិថៃផងដែរ។ ម្ចាស់ផ្ទះបានស្វាគមន៍ និងយកចិត្តទុកដាក់អ្នកគ្រប់គ្នាយ៉ាងពេញលេញ។ ចាប់ផ្តើមពីការដើរចូលទៅក្នុងកីឡដ្ឋាន អ្នក​ស្ម័គ្រ​ចិត្ត​មានការគោរព​ចំពោះអ្នកសារព័ត៌មាន​បរទេស។

ចំណែកក្នុង​កីឡដ្ឋាន​ក៏មាន​ទឹកសុទ្ធ​​ចែក​ជូន​អ្នក​គាំទ្រ​ដែល​មក​ទស្សនា ​រួម​ទាំង​ក្រុម​ព័ត៌មាន​ Thairath របស់យើង។ កីឡដ្ឋានផ្សេងទៀត ក៏មានអាហារសម្រន់ និងទឹកត្រជាក់រង់ចាំបម្រើផងដែរ។ ប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ជាមួយជនជាតិថៃ មិនដូចមនុស្សមួយចំនួនដែលខឹងសម្បារក្នុងបណ្តាញសង្គម ប៉ុន្តែការពិត ប្រជាជនកម្ពុជាសុទ្ធតែមានចិត្តសប្បុរស។ រូបឯកសារ៖ Thanarat Fuengrithaikun រាយការណ៍ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា»៕

អត្ថបទ៖ លីដា
ប្រភព៖ Thairath Sport

Share This Post: