លោកឧកញ៉ា ស្រី ចាន់ថន បានទៅផ្តល់កម្លាំងចិត្តនិងទទួល សែន រិទ្ធីគុន ដោយផ្ទាល់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ
- BY
- autoadmin
- May 8, 2023
លោកឧកញ៉ា ស្រី ចាន់ថន បានទៅផ្តល់កម្លាំងចិត្តឱ្យអ្នកប្រដាល់គុនខ្មែរ សែន រិទ្ធីគុន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីល្ងាចមិញ ថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីយប់។ ទោះ សែន រិទ្ធីគុន មិនឈ្នះការប្រកួតនៅសង្វៀនប្រទេសម៉ាឡេស៊ី ប៉ុន្តែគាត់យកឈ្នះបេះដូងប្រជាជនកម្ពុជា ហើយពួកគាត់បានយល់ពីបញ្ហានេះច្បាស់ណាស់។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ថា៖«#ខ្ញុំបានមកទទួល នឹង ផ្តល់កំលាំងចិត្ត អោយ សែន ចន្ទរិទ្ធីគុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញល្ងាចនេះវេលាម៉ោង ៨:៣០❤️💪🏾🇰🇭 ទោះគាត់មិនឈ្នះការប្រកួតមួយនេះតែគាត់យកឈ្នះបេះដូងប្រជាជនកម្ពុជាហើយពួកគាត់បានយល់ពីបញ្ហានេះច្បាស់ណាស់។អរគុណបងប្អូនសម្រាប់ការស្រឡាញ់ គាំទ្រ លើកស្ទួយ កំលាំងចិត្ត។ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុបាទ ស្រី ចាន់ថន ។🇰🇭❤️🙏
#kunkhmerworldchampion
#Ilovecambodia #IloveKunKhmer #Sreychanthorn #JetGroup #Cambodia #KunKhmer #Cambodiamartialarts»៕


ប្រភព៖ គុនខ្មែរជើងឯកពិភពលោក
- Share This Post:






