SEA GAMES

លោក ប៊ូខាវ កំពុងដឹកនាំក្រុមអ្នក​ប្រដាល់​ថៃមកកាន់កម្ពុជា ដោយក្ដីរំពឹងនឹងទទួលបានមេដាយមាសចំនួន ៦ ត្រឡប់ទៅវិញ

BY
autoadmin
May 10, 2023

មុននេះបន្ដិច អ្នកប្រដាល់ថៃ Buakaw Banchamek បានបង្ហោះរូបភាពរបស់គាត់ និងក្រុមកីឡាករជម្រើសជាតិថៃ ដែលកំពុងត្រៀមខ្លួនចាកចេញពីព្រលានយន្តហោះសុវណ្ណភូមិមកកាន់ប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

គាត់បានសរសេរនៅក្នុងការបង្ហោះនោះថា៖«លោកអនុសេនីយ៍ឯក Sombat Banchamek ឬបង Buakaw បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំក្រុមអ្នកប្រដាល់ថៃ 🇹🇭 សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា ​តាម​ជើង​ហោះហើរ Bangkok Airways PG933 ចេញពីអាកាសយានដ្ឋាន​សុវណ្ណភូមិ។ សមាគម​បាន​បញ្ជូន​អត្តពលិក​ប្រដាល់​សេរី​ ចូល​រួម​ប្រកួត​វិញ្ញាសាចំនួន ១៧​ប្រភេទ​ ដោយ​មាន​សង្ឃឹម​ឈ្នះ​មេដាយ​មាស​​ចំនួន ៦គ្រឿង​»៕

ប្រភព៖ Buakaw Banchamek

Share This Post: