SEA GAMES

លោកគ្រូ ហុងដា៖ ការប្រកួតនៅថ្ងៃនេះ អាចជាប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជា

BY
autoadmin
May 10, 2023

បើតាមការឱ្យដឹងរបស់ផេក ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023 បានឱ្យដឹងថា លោកគ្រូ Keisuke Honda អាចនឹងបញ្ចប់តួនាទីរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រសិនបើកម្ពុជាមិនឈ្នះក្នុងការប្រកួតបាល់ទាត់នាល្ងាចនេះ ទទល់នឹងឥណ្ឌូនេស៊ី ហើយមិនអាចឡើងទៅវគ្គបន្ទាប់បាន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។

លោកគ្រូ Keisuke Honda បាននិយាយថា៖«ការប្រកួតនៅថ្ងៃនេះ អាចជាប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជា»។ ពោលគឺ ប្រសិនបើយប់នេះកម្ពុជាឈ្នះឡើងទៅវគ្គបន្ត យើងនឹងបានឃើញគាត់ដឹកនាំប្រកួតបន្តទៀត សម្រាប់ការប្រកួតដែលនៅសល់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា២០២៣ ប៉ុន្តែប្រសិនបើកម្ពុជាចាញ់ នោះយើងនឹងលែងបានឃើញវត្តមានរបស់គាត់ទៀតហើយ។ សូមអរគុណលោកគ្រូ ចំពោះរយៈពេល ៥ឆ្នាំ សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា៕

ប្រភព៖ ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023

Share This Post: