SEA GAMES

កីឡាការិនីឆ្នើម ស្រួង ភាវី នឹងត្រូវប៉ះវៀតណាមម្ដងទៀត នៅក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសស៊ីហ្គេមលើកទី៣២ នៅម៉ោង ១៨:០០ នាទីល្ងាចនេះ

BY
autoadmin
May 8, 2023

កីឡាការិនីឆ្នើមកម្ពុជា ស្រួង ភាវី បានយកឈ្នះលើកីឡាការិនីវៀតណាម Kien Tuong Phung សម្រាប់វិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ឯកត្តជននារី (Billiards: Women’s 3-Cushion Carom Singles) ដោយលទ្ធផល ២៥ ទល់ ១០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ការប្រកួតនៅថ្ងៃច័ន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣។

កីឡាការិនី ស្រួង ភាវី របស់កម្ពុជា នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងកីឡាការនីមកពីវៀតណាម Nguyễn Hoàng Yến Nhi នៅម៉ោង ១៨:០០ នាទី ល្ងាចថ្ងៃនេះដដែល នៅបរិវេណផ្សារទំនើប អុីអនម៉ល២ សែនសុខ៕

Share This Post: