- autoadmin
- អន្តរជាតិ
គណៈកម្មាធិការដែលបង្កើតឡើងដោយសមាគមកីឡាបាល់ទាត់ថៃ ដើម្បីស៊ើបអង្កេតលើភាពចម្រូងចម្រាសនៅក្នុងការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី U22 បានចេញការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើបុគ្គលិក ៣នាក់ និងកីឡាករបាល់ទាត់ ២នាក់ ចំពោះអាកប្បកិរិយារបស់ពួកគេនៅក្នុងការប្រកួតនោះ។ គណៈកម្មាធិការបានសម្រេចចិត្តព្យួរការងារបុគ្គលិកទាំង ៣ រយៈពេល ១ឆ្នាំ ដោយនិយាយថា អាកប្បកិរិយាបែបនេះមិនអាចទទួលយកបានពីសមាជិកក្រុមជាន់ខ្ពស់ឡើយ។ ចំណែកកីឡាករបាល់ទាត់ចំនួន ២នាក់ ផ្សេងទៀត ត្រូវបានព្យួរការងាររយៈពេល ៦ខែ ដោយបន្ថែមថា ការដាក់ទោសត្រូវបានកាត់បន្ថយដោយសារពួកគេនៅមានអាយុក្រោម ២២ឆ្នាំ នៅឡើយ រំលឹកផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី នៅក្នុងទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជា បានបញ្ចប់ទៅដោយការប្រឈមមុខគ្នារហូតដល់មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងភាគីទាំង២ ហើយកាតក្រហមត្រូវបានដកចេញដល់ទៅ ៧
May 23, 2023 - អន្តរជាតិ
យោងតាមអាជ្ញាធរបានឱ្យដឹងថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានព្រមានឱ្យរៀបចំខ្លួនសម្រាប់ការជម្លៀសដែលអាចកើតមាន បន្ទាប់ពីភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសនេះបានបញ្ចេញសកម្មភាព ហើយបានក្អួតផេះសាយភាយទៅទីក្រុងក្បែរៗជាច្រើនចាប់តាំងពីសប្តាហ៍មុន។ មកទល់ពេលនេះ ភ្នំភ្លើង Popocatépetl បានធ្វើឱ្យមានការពន្យារពេលជើងហោះហើរក្នុងទីក្រុង ហើយសាលារៀននៅទីក្នុងក្រុងរាប់សិបក៏ត្រូវបានបិទទ្វារ។ ជម្រាបដែរថា មានប្រជាជនប្រហែល ២៥ លាននាក់ កំពុងរស់នៅក្នុងរង្វង់ ៦០ម៉ាយ (ប្រមាណ១០០គីឡូម៉ែត្រ) ពីភ្នំភ្លើងមួយនេះ។ ភ្នំភ្លើង Popocatépetl មានចម្ងាយប្រហែល ៤៥ ម៉ាយ ភាគអាគ្នេយ៍នៃទីក្រុងម៉ិកស៊ិក និងស្ថិតនៅចន្លោះរដ្ឋ Morelos, Puebla និងរដ្ឋម៉ិកស៊ិក។ កាលពីថ្ងៃអាទិត្យ ភ្នាក់ងារសម្របសម្រួលជនស៊ីវិលជាតិ (CNPC) បានបង្កើនកម្រិតការគំរាមកំហែងនៃភ្នំភ្លើងរបស់ខ្លួនដល់ «ដំណាក់កាលទី៣ ពណ៌លឿង»
May 23, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា តារាកំប្លែងម៉ាឡេស៊ី Nigel Ng ឬស្គាល់ជាទូទៅថា Uncle Roger ត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ដោយសារគាត់បានបំពានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រទេសចិន។ នៅក្នុងវីដេអូឃ្លីបមួយ តារាកំប្លែងដ៏ល្បីរូបនេះបាននិយាយទៅកាន់អ្នកទស្សនាម្នាក់ ដែលមកពីទីក្រុងក្វាងចូវ ប្រទេសចិន ហើយពេលនោះផងដែរ គាត់បាននិយាយថា៖«ប្រទេសល្អ ប្រទេសល្អ យើងត្រូវតែនិយាយបែបនេះ»។ បន្ទាប់មកទៀត គាត់ក៏បានលេងសើចពាក់ព័ន្ធនឹងការលបស្ដាប់ ឬយកការណ៍ តាមរយៈស្មាតហ្វូនរបស់ទីក្រុងប៉េកាំង ដោយគាត់បាននិយាយថា៖«ពួកគេ [ចិន] កំពុងស្តាប់។ ទូរស័ព្ទរបស់យើងទាំងអស់គ្នា ជាប់ក្នុងប្រព័ន្ធនោះ។ ចូរចម្រើនលោកប្រធានាធិបតី ស៊ី ចូរចម្រើនលោកប្រធានាធិបតី ស៊ី»។ វាមិនមែនជាលើកទី១ ដែលគាត់បានប៉ះពាល់ដល់ប្រទេសចិននោះទេ
May 23, 2023 - អន្តរជាតិ
ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ប៉ុន្តែខ្លួនបានបញ្ជាក់ថា នឹងរឹតបន្តឹងចំពោះអត្តពលិកដែលចូលសញ្ជាតិ។ កន្លងមកពួកគេបានចាប់អារម្មណ៍លើការប្រើប្រាស់កីឡាករបរទេសដែលចូលសញ្ជាតិ នៅក្នុងការប្រកួតកីឡារស៊ីហ្គេម ហើយពួកគេសង្ឃឹមថា នឹងអាចផ្លាស់ប្ដូរចលនានេះដើម្បីរារាំងមិនឱ្យភាគីណាមួយអាចមានប្រៀបជាងបាន។ យ៉ាងណាក៏ដោយ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោក Chaiyaphak Siriwat បានសង្កត់ធ្ងន់ថា៖«ប្រទេសនីមួយៗមានគោលការណ៍ខុសៗគ្នា ចំពោះអត្តពលិកចូលសញ្ជាតិ។ យើងត្រូវគោរពចំពោះបញ្ហានេះ។ ព្រោះការប្ដូរសញ្ជាតិដើម្បីប្រកួតកីឡា ក៏មិនមែនជារឿងថ្មីថ្មោងដែរ»។ លោក Chaiyaphak បានបន្ដថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នឹងកាត់បន្ថយកីឡាក្នុងស្រុកហើយពង្រឹងលើការប្រកួតប្រជែង កីឡាកម្រិតអន្តរជាតិ ឬអូឡាំពិក។ ពោលគឺកីឡាក្នុងស្រុកនឹងមិនឱ្យមានលើសពី ៤ ប្រភេទ ខណៈមេដាយមាស ក៏មិនអាចច្រើនជាង ៨ នោះដែរ។ លោកបាននិយាយថា បញ្ហាទាំងអស់នេះគួរត្រូវបានដោះស្រាយ
May 23, 2023 - អន្តរជាតិ
ថ្លែងនៅក្នុងថ្ងៃរំលឹកខួប ៩ឆ្នាំ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីម្សិលមិញនេះ លោកស្រីបាននិយាយថា លោកស្រីសង្ឃឹមថាវាជារដ្ឋប្រហារចុងក្រោយសម្រាប់ថៃ។ គួររំលឹកដែរថា រដ្ឋាភិបាលរបស់លោកស្រីត្រូវបានទម្លាក់ ដោយរដ្ឋប្រហារយោធា ក្រោមការដឹកនាំពីសេនាប្រមុខកងទ័ពលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។ លោកស្រី យីងឡាក់ បាននិយាយថា៖«អារម្មណ៍ខ្ញុំនៅថ្ងៃខួបរដ្ឋប្រហារឆ្នាំ២០១៤ លើកនេះ គឺវាខុសពីលើកមុន»។ លោកស្រីបាននិយាយថា៖«ប្រទេសថៃបាននិងកំពុងរស់នៅក្រោមម្លប់នៃរបបផ្តាច់ការ និងការខកចិត្តរបស់ប្រជាជន ដែលបានជួបបញ្ហាប្រឈមខាងសង្គម និងសេដ្ឋកិច្ច»។ ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងពីលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋមិនអាចទ្រាំជាមួយរបបគ្មានប្រជាធិបតេយ្យបានឡើយ៕ អត្ថបទ៖ លីដា
May 23, 2023 - អន្តរជាតិ
រដ្ឋាភិបាលថៃគ្រោងនឹងស្នើចុះបញ្ជីក្រណាត់ថៃ ផាខាវម៉ា (ผ้าขาวม้า) ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទូទាំងពិភពលោក។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្ត្រីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា បានរំពឹងថា ផាខាវម៉ា នឹងក្លាយជា soft-power ដ៏ជោគជ័យមួយ ដើម្បីផ្សព្វផ្សាយប្រទេសថៃ បន្ទាប់ពីការសម្តែងទស្សនីយភាពចំនួន ២ ដោយអ្នករបាំថៃ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទិវារបាំពិភពលោកឆ្នាំ២០២៣ ក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃទី០៦ ខែឧសភា ដើមខែនេះ។ ការសម្តែងទី១ បង្ហាញពីរបៀបដែលអ្នកភូមិថៃស្លៀក ផាខាវម៉ា ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការសម្ដែងទី២ បង្ហាញពីអ្នករបាំបានស្លៀកសម្លៀកបំពាក់ប្រពៃណី មកពីគ្រប់តំបន់នៃប្រទេសថៃ។ លោក Anucha
May 22, 2023 - អន្តរជាតិ
សមាគមបាល់ទាត់អាហ្សង់ទីន បានបញ្ជាក់ថា ម្ចាស់ជើងឯក World Cup 2022 នឹងប្រកួតមិត្តភាពជាមួយនឹងជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ នៅឯទីក្រុងហ្សាកាតា។ រំលឹកផងដែរថា មុននេះ ជម្រើសជាតិឥណ្ឌូណេស៊ី U22 ក៏ទើបតែបានក្លាយជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផងដែរ។ យ៉ាងណាមិញ យើងមិនដឹងទេថា តើមានកីឡាករឥណ្ឌូណេស៊ី U22 អាចមានឱកាសចូលប្រកួតជាមួយ ម្ចាស់ជើងឯកពិភពលោក អាហ្សង់ទីន ៕ ប្រភព៖ Asean Football
May 22, 2023 - អន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បាននិយាយនៅក្នុងបណ្ដាញហ្វេសប៊ុកថា លោកបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19។ លោក Lee បាននិយាយថា៖«ពេលនេះខ្ញុំមានអារម្មណ៍មិនអីទេ ប៉ុន្តែគ្រូពេទ្យរបស់ខ្ញុំបានណែនាំខ្ញុំឱ្យនៅដាច់ដោយឡែកពីគេ រហូតដល់ខ្ញុំមិនមានរោគសញ្ញា»៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
May 22, 2023 - បច្ចេកវិទ្យា
OpenAI បានប្រកាសថា ChatGPT ពេលនេះអាចទាញយកមកប្រើប្រាស់នៅលើប្រតិបត្តិការ iOS បានជាផ្លូវការ ក្រោយខ្លួនទើបតែបានបើកឱ្យដោនឡូតនៅលើ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andriod កាលពីប៉ុន្មានខែមុន។ ក្រុមហ៊ុន AI មួយនេះបាននិយាយថា ChatGPT ថ្មីនឹងអាចប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្មានការផ្សាយពាណិជ្ជកម្ម ហើយអនុញ្ញាតឱ្យមានការបញ្ជាជាសំឡេង (voice input) ផងដែរ ប៉ុន្តែវានឹងបើកឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកជាមុនសិន មុនពេលពង្រីកទៅប្រទេសផ្សេងៗទៀតនៅប៉ុន្មានសប្ដាហ៍បន្ទាប់។ មិនខុសពីនៅលើកុំព្យូទ័រនោះទេ កម្មវិធី ChatGPT អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការជាមួយ AI chatbot ដើម្បីសួរសំណួរដោយមិនចាំបាច់សួរនៅលើ web search បូករួមទាំងការទទួលបានដំបូន្មាន ស្វែងរកការបំផុសគំនិត
May 19, 2023 - អន្តរជាតិ
អាជ្ញាធរទីក្រុងហូជីមីញបានណែនាំថា ពលរដ្ឋមិនគួរស្លៀកពាក់ខោអាវស្អាតៗ ដូចជាឈុតអាវធំទៅធ្វើការ ដើម្បីអាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងថាមពលអគ្គសនី។ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញ កាលពីដើមសប្តាហ៍នេះ បានស្នើឱ្យមានដំណោះស្រាយសម្រាប់ការសន្សំថាមពល នៅពេលរដូវក្តៅចូលមកដល់ រួមទាំងការផ្តល់អនុសាសន៍ឱ្យការិយាល័យ និងអគាររដ្ឋាភិបាល បើក/បិទ ម៉ាស៊ីនត្រជាក់យឺតជាងធម្មតាមួយម៉ោង។ ខ្លួនក៏បានណែនាំឱ្យមានការកាត់បន្ថយការបើកភ្លើងនៅតាមសាលធំ និងទីសាធារណៈ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ជណ្តើរយន្ត ឱ្យបានពាក់កណ្តាលផងដែរ។ វិធានការសន្សំសំចៃថាមពលត្រូវបានស្នើឱ្យដំណើរការចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា។ ការប្រើប្រាស់ថាមពលអគ្គីសនីរបស់វៀតណាមបានកើនឡើង នៅពេលដែលរដូវក្តៅចូលមកដល់ ហើយអាចនឹងបន្តកើនឡើងខ្ពស់រហូតដល់ខែមិថុនា និងខែកក្កដា។ អគ្គិសនីវៀតណាមបាននិយាយថា តម្រូវការនៅទូទាំងប្រទេសបានឈានដល់កម្រិតខ្ពស់បំផុត ៨៩៥ លានគីឡូវ៉ាត់ម៉ោង (kWh) កាលពីថ្ងៃទី០៦ ខែឧសភា ដែលកើនឡើងជាង ១២%
May 19, 2023












