អន្តរជាតិ

រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងស្នើចុះបញ្ជីក្រណាត់ថៃ ផាខាវម៉ា ចូលជា​បេតិកភណ្ឌ​វប្បធម៌​អរូបីជាមួយអង្គការយូណេស្កូ

BY
autoadmin
May 22, 2023

រដ្ឋាភិបាលថៃគ្រោងនឹងស្នើចុះបញ្ជីក្រណាត់ថៃ ផាខាវម៉ា (ผ้าขาวม้า) ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទូទាំងពិភពលោក។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្ត្រីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា បានរំពឹងថា ផាខាវម៉ា នឹងក្លាយជា soft-power ដ៏ជោគជ័យមួយ ដើម្បីផ្សព្វផ្សាយប្រទេសថៃ បន្ទាប់ពីការសម្តែងទស្សនីយភាពចំនួន ២ ដោយអ្នករបាំថៃ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទិវារបាំពិភពលោកឆ្នាំ២០២៣ ​ក្នុង​ទីក្រុង​ហ្សាការតា កាលពី​ថ្ងៃ​ទី០​៦ ខែ​ឧសភា ដើមខែនេះ។

ការសម្តែងទី១ បង្ហាញពីរបៀបដែលអ្នកភូមិថៃស្លៀក ផាខាវម៉ា ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការសម្ដែងទី​២ បង្ហាញពី​អ្នករបាំបានស្លៀក​សម្លៀក​បំពាក់​ប្រពៃណី ​មក​ពី​គ្រប់​តំបន់​នៃ​ប្រទេស​ថៃ។ លោក Anucha បាននិយាយថា ការសម្តែងទាំង ២ បានទាក់ទាញការទះដៃគាំទ្រយ៉ាងខ្លាំង ហើយជនបរទេសជាច្រើនបានសុំអ្នករបាំថៃថតរូបជាមួយពួកគេផងដែរ។ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​កាលពី​ខែកុម្ភៈ ដើម្បី​ពិចារណា​ចុះ​បញ្ជី​ក្រណាត់​ទេសឯក ផាខាវម៉ា ​ជាមួយ​អង្គការ​យូណេស្កូ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី។ លោក Anucha បាន​និយាយ​ថា លោក ប្រាយុទ្ធ ចង់​ឱ្យ​ភ្នាក់ងារ​រដ្ឋាភិបាល​ទាំងអស់​ លើក​ឡើង​ពី​ទម្រង់​នៃ​ក្រណាត់​ ផាខាវម៉ា ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ថៃ​ទូទាំង​ពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: