ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាកំប្លែងម៉ាឡេស៊ី Uncle Roger ត្រូវបានហាមឃាត់ពីបណ្ដាញសង្គម Weibo ដោយសារគាត់បាននិយាយលេងសើចប៉ះពាល់ប្រទេសចិន

    BY autoadmin May 23, 2023
    តារាកំប្លែងម៉ាឡេស៊ី Uncle Roger ត្រូវបានហាមឃាត់ពីបណ្ដាញសង្គម Weibo ដោយសារគាត់បាននិយាយលេងសើចប៉ះពាល់ប្រទេសចិន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា តារាកំប្លែងម៉ាឡេស៊ី Nigel Ng ឬស្គាល់ជាទូទៅថា Uncle Roger ត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ដោយសារគាត់បានបំពានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រទេសចិន។ នៅក្នុងវីដេអូ​ឃ្លីបមួយ តារាកំប្លែងដ៏ល្បីរូបនេះបាននិយាយទៅកាន់អ្នកទស្សនាម្នាក់ ដែលមកពីទីក្រុងក្វាងចូវ ប្រទេសចិន ហើយពេលនោះផងដែរ គាត់បាននិយាយថា៖«ប្រទេសល្អ ប្រទេសល្អ យើងត្រូវតែនិយាយបែបនេះ»។

    បន្ទាប់មកទៀត គាត់ក៏បានលេងសើចពាក់ព័ន្ធនឹងការលបស្ដាប់ ឬយកការណ៍ តាមរយៈស្មាតហ្វូនរបស់ទីក្រុងប៉េកាំង ដោយគាត់បាននិយាយថា៖«ពួកគេ [ចិន] កំពុងស្តាប់។ ទូរស័ព្ទរបស់យើងទាំងអស់គ្នា ជាប់ក្នុងប្រព័ន្ធនោះ។ ចូរចម្រើនលោកប្រធានាធិបតី ស៊ី ចូរចម្រើនលោកប្រធានាធិបតី ស៊ី»។ វាមិនមែនជាលើកទី១ ដែលគាត់បានប៉ះពាល់ដល់ប្រទេសចិននោះទេ ខណៈនៅក្នុងវីដេអូដដែលនោះ គាត់ក៏បានលេងសើចជាមួយនឹងកោះតែវ៉ាន់ផងដែរ។

    រំលឹកដែរថា កាលពីសប្តាហ៍មុនតារាកំប្លែងចិន Li Haoshi ក៏ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បាននិយាយលេងសើចប្រៀបធៀបសត្វឆ្កែរបស់គាត់ ទៅនឹងពាក្យស្លោកដែលលោក ស៊ី ជីនពីង និយាយទៅកាន់យោធា។ ក្រុមហ៊ុនដែលបានជួលគាត់ត្រូវបានគេពិន័យជាប្រាក់ចំនួន ២.១ លានដុល្លារ។ ក្រោយមកលោក Li ក៏បានសុំទោសចំពោះការអត្ថាធិប្បាយរបស់គាត់ ប៉ុន្តែគាត់នៅតែប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: