autoadmin
  • អន្តរជាតិ

    កូរ៉េខាងត្បូងបានសាកល្បងដោយជោគជ័យនូវប្រព័ន្ធប្រឆាំងមីស៊ីលផលិតក្នុងស្រុក ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងក្នុងរយៈកម្ពស់ខ្ពស់ ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខជាបន្តបន្ទាប់ពីកូរ៉េខាងជើង។ ទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍន៍ការពារជាតិ (ADD) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការបាញ់សាកល្បងជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយពីផ្ទៃដីទៅអាកាស (L-SAM) បានធ្វើឡើងនៅទីតាំងសាកល្បង Anheung ក្នុងទីក្រុង Taean ខេត្ត Chungcheong ភាគខាងត្បូងកាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារក៏បានបង្ហាញពីដំណើរការសាកល្បងទាំងមូល រួមទាំងការតាមដានមីស៊ីល និងការស្ទាក់ចាប់ចំគោលដៅ នៅក្នុងការសាកល្បងជោគជ័យលើកទី៣ ក្នុងចំណោមការសាកល្បងទាំង ៤ តាំងពីខែវិច្ឆិកាឆ្នាំមុន។ ធាតុសំខាន់មួយរបស់ប្រព័ន្ធ Korea Air and Missile Defense (KAMD) គឺការបំពាក់ឧបករណ៍ស្វែងរកអ៊ីនហ្វ្រារ៉េដ ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលផ្លោងក្នុងរយៈកម្ពស់ ៥០ ដល់ ៦០

    June 1, 2023
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 សាជាថ្មីម្តងទៀត ក្រោយទើបតែបានតេស្ដអវិជ្ជមាន កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ គាត់បាន​ធ្វើ​តេស្ដ​វិជ្ជមាន​​លើក​ដំបូង​នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ហើយកាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍មុន ជំងឺរបស់គាត់ក៏បានត្រឡប់ជាអវិជ្ជមានវិញ ប៉ុន្តែឥឡូវនេះវាបានវិជ្ជមានម្ដងទៀត។ លោក Lee បាននិយាយនៅក្នុងហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា នេះថា៖«ខ្ញុំមានអារម្មណ៍ល្អ ប៉ុន្តែគួរឱ្យស្ដាយខ្ញុំបានវិជ្ជមានជាមួយ COVID-19 ម្តងទៀត។ គ្រូពេទ្យរបស់ខ្ញុំនិយាយថា វាជាការឆ្លងម្ដងទៀត ដែលកើតឡើងក្នុងចំណោម ៥ ទៅ ១០% នៃអ្នកជំងឺ»។ នាយករដ្ឋមន្ត្រីដែលមានអាយុ ៧១ឆ្នាំរូបនេះ បានបន្ថែមថា គាត់នៅតែអាចឆ្លង

    June 1, 2023
  • អន្តរជាតិ

    សភាតំណាងរាស្រ្តបានអនុម័តកិច្ចព្រមព្រៀងមួយ ដើម្បីនឹងព្យួរពិតានបំណុល ឬកម្រិតនៃការខ្ចីប្រាក់របស់រដ្ឋាភិបាលអាមេរិក ប៉ុន្មានថ្ងៃមុនពេលដែលប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ នឹងត្រូវចាប់ផ្តើមសងបំណុលរបស់ខ្លួន។ វិធានការនេះបានឆ្លងកាត់សភាតំណាងរាស្ដ្រ ដោយការបោះឆ្នោត ៣១៤-១១៧ ទោះបីជាមានការខ្វែងគំនិតខ្លះពីភាគីទាំងពីរក៏ដោយ។ ព្រឹទ្ធសភាអាមេរិកត្រូវតែបោះឆ្នោតលើច្បាប់នេះនៅចុងសប្តាហ៍នេះ មុនពេលប្រធានាធិបតីលោក ចូ បៃដិន អាចចុះហត្ថលេខាលើច្បាប់នេះ។ វិក័យប័ត្រនេះ គឺផ្អែកលើកិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលចង់ដំឡើងទំហំនៃការចំណាយ ខណៈប្រធានសភាលោក Kevin McCarthy ចង់កាត់បន្ថយការចំណាយ។ កិច្ចព្រមព្រៀងនេះបាននិយាយថា ការចំណាយមិនមែនការពារជាតិ សម្រាប់សារពើពន្ធឆ្នាំ២០២៤ នឹងមានកម្រិតប្រហាក់ប្រហែលគ្នាក្នុងកម្រិតបច្ចុប្បន្ន ជាថ្នូរនឹងការព្យួរពិតានបំណុលរបស់រដ្ឋាភិបាលសហព័ន្ធជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥៕ អត្ថបទ៖ លីដា ប្រភព៖

    June 1, 2023
  • អន្តរជាតិ

    នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ បានផាកពិន័យអ្នកបើកតាក់ស៊ីម្នាក់ចំនួន ២,០០០ បាត (ជិត៦០ដុល្លារ) និងបានព្យួរប័ណ្ណបើកបររយៈពេល ៩០ថ្ងៃ ដោយសារគាត់បានគិតលុយហួសហេតុពេក ពីអ្នកដំណើរជនជាតិតៃវ៉ាន់។ អ្នកបើកតាក់ស៊ីឈ្នោះ Kittipong ​ត្រូវ​បាន​កោះហៅ​ឱ្យ​ទៅ​ជួប​មន្ត្រី​អធិការកិច្ច​ដឹកជញ្ជូន​របស់​នាយកដ្ឋាន។ អ្នកបើកបរ​រូបនោះបាន​ធ្វើការសារភាពកំហុសរបស់ខ្លួន និងរៀបរាប់ថា គាត់បានដឹកអ្នកដំណើរតៃវ៉ាន់ម្នាក់ពី Impact Arena Muang Thong Thani ក្នុងខេត្ត Nonthaburi ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើង Bangpho MRT ។ ចម្ងាយដែលបានជិះគឺ ១៣ គីឡូម៉ែត្រ ហើយតម្លៃធ្វើដំណើរគឺអស់ប្រហែល ១៦០ បាតប៉ុណ្ណោះ ប៉ុន្តែលោក Kittipong មិនព្រមប្រើម៉ែត្រវាស់គីឡូទេ

    May 31, 2023
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា ឧបទ្ទវហេតុមួយបានកើតឡើងក្នុងអំឡុងពេលនៃការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា។ ខ្លួនក៏បាននិយាយថា ទីក្រុងព្យុងយ៉ាងគ្រោងនឹងធ្វើការបាញ់បង្ហោះលើកទី២ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យរបស់រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ (NADA) បាននិយាយថា ការបរាជ័យនេះបានកើតឡើងដោយសារតែស្ថេរភាពទាបនៃប្រព័ន្ធម៉ាស៊ីនប្រភេទថ្មី និងលក្ខណៈមិនស្ថិតស្ថេរនៃប្រេងឥន្ធនៈដែលបានប្រើប្រាស់។ ប្រភពបាននិយាយថា អ្នកជំនាញនិងអ្នកផ្សេងទៀតនឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់អំពីពិការភាពធ្ងន់ធ្ងរ ដែលបានបង្ហាញនៅក្នុងការបាញ់បង្ហោះផ្កាយរណប និងចាត់វិធានការជាបន្ទាន់។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា NADA របស់កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 ដែលបំពាក់លើគ្រាប់រ៉ុក្កែតផ្ទុកប្រភេទថ្មី Chollima-1 នៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae នៅម៉ោង ៦:២៧ នាទីព្រឹកនៅថ្ងៃពុធ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    May 31, 2023
  • ព័ត៌មានជាតិ

    លោក Keisuke Honda ទើបតែបានចុះចេញពីតំណែងជាគ្រូបង្គោលឱ្យក្រុមបាល់ទាត់ជម្រើងជាតិកម្ពុជា កាលពីពេលថ្មីៗនេះ ក្រោយមិនអាចជួយក្រុមលេងបានល្អ និងអស់ភារកិច្ចក្នុងការដណ្ដើមយកមេដាយ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ យ៉ាងណាក៏ដោយ លោកគ្រូនៅតែមិនបោះបង់ប្រជាជនកម្ពុជា ដោយកាលពីពេលថ្មីៗនេះ គាត់បាននិយាយថា គាត់កំពុងគាំទ្រអង្គការ Japan Heart ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់អង្គការមួយនេះ ដើម្បីជំរុញដល់ការបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី សម្រាប់ការព្យាបាលកុមារដោយឥតគិតថ្លៃ។ លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖«Japan Heart ចាប់ផ្តើមផ្តល់មូលនិធិមហាជន នៅថ្ងៃទី២៦ ខែឧសភា ដើម្បីបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ីរបស់ខ្លួន ដែលផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃនៅកម្ពុជា។ ក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់មន្ទីរពេទ្យថ្មីនេះ ខ្ញុំ Keisuke Honda កំពុងគាំទ្រគម្រោងនេះ។ ក្នុងឆ្នាំ២០១៨ Japan Heart

    May 27, 2023
  • អន្តរជាតិ

    រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីលបានប្រកាសថា សន្និសីទអង្គការសហប្រជាជាតិឆ្នាំ២០២៥ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានគេស្គាល់ថា COP30 នឹងប្រព្រឹត្តទៅនៅទីក្រុង Belem ក្នុងតំបន់អាម៉ាហ្សូន។ Belem គឺជាទីក្រុងដ៏សំខាន់មួយ ដែលមានប្រជាជន ១.៥ លាននាក់ នៅជិតមាត់ទន្លេអាម៉ាហ្សូន នៅភាគខាងជើងប្រទេស។ វា​នឹង​ជា​លើក​ដំបូង​របស់​ប្រេស៊ីល​ ដែល​ខ្លួនត្រូវធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។ ប្រធានាធិបតីលោក Luiz Inacio Lula da Silva (Lula) បាននិយាយថា អាម៉ាហ្សូនធ្លាប់ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅ រាល់សន្និសីទ COP ដែលគាត់បានចូលរួម។ លោកបានបន្ថែមថា លោកចង់ឱ្យប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ ដើម្បីឱ្យមនុស្សអាចមើលឃើញ និងស្គាល់តំបន់ អាម៉ាហ្សូន

    May 27, 2023
  • អន្តរជាតិ

    ក្រសួងសុខាភិបាលរបស់ជប៉ុនបានសម្រេចចិត្តផ្លាស់ប្ដូរស្តុកថ្នាំបង្ការជំងឺផ្តាសាយបក្សី H7N9 ទៅជាស្ដុកវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 ដើម្បីអាចទប់ទល់នឹងមេរោគ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមួយនេះ។ ចាប់តាំងពីឆ្នាំ២០១៩ ក្រសួងបាននិងកំពុងរក្សាទុកវ៉ាក់សាំងបង្ការមេរោគផ្តាសាយបក្សី H7N9 ដែលធ្លាប់រីករាលដាលនៅប្រទេសចិនអំឡុងពេលនោះ។ ប៉ុន្តែ​ករណី​ឆ្លង​មកមនុស្ស​របស់ H7N9 មិន​ត្រូវ​បាន​គេ​រាយការណ៍នោះឡើយ ចាប់តាំងពីឆ្នាំ២០២០។ ក្រុមអ្នកជំនាញរបស់ក្រសួងបាននិយាយថា ជំងឺផ្តាសាយបក្សី H5N1 ទំនងជានឹងឆ្លងដល់មនុស្សក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវ៉ារ្យ៉ង់កាន់តែច្រើននឹងអាចលេចរូបរាងឡើង ខណៈមានរបាយការណ៍នៃការឆ្លងលើថនិកសត្វរួចមកហើយ។ ដូច្នេះក្រសួង​មាន​គោលដៅ​ស្តុក​ថ្នាំ​បង្ការ H5N1 ​សម្រាប់​មនុស្ស​ប្រមាណ ១០ ​លាន​នាក់​៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    May 26, 2023
  • អន្តរជាតិ

    បុរសក្នុងវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបើកទ្វារអាសន្នរបស់យន្តហោះមួយគ្រឿង ដែលបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូង ខណៈពេលដែលយន្ដហោះកំពុងចុះចត។ ជើងហោះហើរលេខ OZ8124 បានហោះចេញពីកោះ Jeju នៅព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daegu។ អ្នកដំណើរទាំងអស់ ១៩៤នាក់ មិនបានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតទេ ប៉ុន្តែអ្នកដំណើរជាច្រើនបានជួបប្រទះបញ្ហាដកដង្ហើម ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ទ្វារអាសន្នរបស់យន្តហោះនៅផ្នែកខាងក្រោយ ត្រូវបានគេប្រទះឃើញថា បានបើក នៅម៉ោង ១២:៤៥ ថ្ងៃត្រង់។ វីដេអូអ្នកដំណើរដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីចំណុចដែលទ្វារបានបើក ហើយមានខ្យល់បក់បោកខ្លាំងដល់អ្នកដំណើរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កុមារក្នុងវ័យជាសិស្សជាច្រើននាក់បាននៅលើយន្តហោះនោះ ក្នុងដំណើររបស់ពួកគេទៅកាន់ព្រឹត្តិការណ៍កីឡាចុងសប្តាហ៍នេះ។

    May 26, 2023
  • អន្តរជាតិ

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទ Neuralink របស់លោក Elon Musk បានទទួលការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ជាផ្លូវការ ដែលវានឹងបើកផ្លូវឱ្យ Neuralink អាចធ្វើតេស្តបន្ទះឈីបរបស់ខ្លួននៅលើមនុស្សជាលើកដំបូងបំផុត។ ក្រុមហ៊ុននេះចង់ជួយស្តារចក្ខុវិស័យ និងការចល័តរបស់មនុស្ស តាមរយៈការភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ប៉ុន្តែក្រុមហ៊ុនមិនទាន់មានផែនការភ្លាមៗ ដើម្បីចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តធ្វើតេស្ដនោះទេ។ គួររំលឹកផងដែរថា ការដាក់ស្នើពីមុនរបស់ក្រុមហ៊ុន Neuralink ដើម្បីឈ្នះការយល់ព្រមពី FDA ត្រូវបានបដិសេធ ដោយហេតុផលសុវត្ថិភាព នេះបើយោងតាមរបាយការណ៍នៅក្នុងខែមីនា ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ក្រុមហ៊ុន Neuralink សង្ឃឹម​ថា ​នឹង​ប្រើ​មីក្រូ​ឈីប​របស់​ខ្លួន ​ដើម្បី​ព្យាបាល​លក្ខខណ្ឌ​ដូចជា ​ខ្វិន​

    May 26, 2023