កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ Malligyong-1 ប៉ុន្តែមិនជោគជ័យ
- BY
- autoadmin
- May 31, 2023
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា ឧបទ្ទវហេតុមួយបានកើតឡើងក្នុងអំឡុងពេលនៃការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា។ ខ្លួនក៏បាននិយាយថា ទីក្រុងព្យុងយ៉ាងគ្រោងនឹងធ្វើការបាញ់បង្ហោះលើកទី២ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យរបស់រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ (NADA) បាននិយាយថា ការបរាជ័យនេះបានកើតឡើងដោយសារតែស្ថេរភាពទាបនៃប្រព័ន្ធម៉ាស៊ីនប្រភេទថ្មី និងលក្ខណៈមិនស្ថិតស្ថេរនៃប្រេងឥន្ធនៈដែលបានប្រើប្រាស់។

ប្រភពបាននិយាយថា អ្នកជំនាញនិងអ្នកផ្សេងទៀតនឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់អំពីពិការភាពធ្ងន់ធ្ងរ ដែលបានបង្ហាញនៅក្នុងការបាញ់បង្ហោះផ្កាយរណប និងចាត់វិធានការជាបន្ទាន់។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា NADA របស់កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 ដែលបំពាក់លើគ្រាប់រ៉ុក្កែតផ្ទុកប្រភេទថ្មី Chollima-1 នៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae នៅម៉ោង ៦:២៧ នាទីព្រឹកនៅថ្ងៃពុធ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






