សភាអាមេរិកបានអនុម័តកិច្ចព្រមព្រៀងមួយ ដែលនឹងព្យួរពិតានបំណុលរហូតដល់ឆ្នាំ២០២៥
- BY
- autoadmin
- June 1, 2023
សភាតំណាងរាស្រ្តបានអនុម័តកិច្ចព្រមព្រៀងមួយ ដើម្បីនឹងព្យួរពិតានបំណុល ឬកម្រិតនៃការខ្ចីប្រាក់របស់រដ្ឋាភិបាលអាមេរិក ប៉ុន្មានថ្ងៃមុនពេលដែលប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ នឹងត្រូវចាប់ផ្តើមសងបំណុលរបស់ខ្លួន។ វិធានការនេះបានឆ្លងកាត់សភាតំណាងរាស្ដ្រ ដោយការបោះឆ្នោត ៣១៤-១១៧ ទោះបីជាមានការខ្វែងគំនិតខ្លះពីភាគីទាំងពីរក៏ដោយ។ ព្រឹទ្ធសភាអាមេរិកត្រូវតែបោះឆ្នោតលើច្បាប់នេះនៅចុងសប្តាហ៍នេះ មុនពេលប្រធានាធិបតីលោក ចូ បៃដិន អាចចុះហត្ថលេខាលើច្បាប់នេះ។

វិក័យប័ត្រនេះ គឺផ្អែកលើកិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលចង់ដំឡើងទំហំនៃការចំណាយ ខណៈប្រធានសភាលោក Kevin McCarthy ចង់កាត់បន្ថយការចំណាយ។ កិច្ចព្រមព្រៀងនេះបាននិយាយថា ការចំណាយមិនមែនការពារជាតិ សម្រាប់សារពើពន្ធឆ្នាំ២០២៤ នឹងមានកម្រិតប្រហាក់ប្រហែលគ្នាក្នុងកម្រិតបច្ចុប្បន្ន ជាថ្នូរនឹងការព្យួរពិតានបំណុលរបស់រដ្ឋាភិបាលសហព័ន្ធជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






