អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា មានសង្ឃឹមថា ប្រទេសថៃនឹងគ្មានរដ្ឋប្រហារសាជាថ្មីម្ដងទៀត

BY
autoadmin
May 23, 2023

ថ្លែងនៅក្នុងថ្ងៃរំលឹកខួប ៩ឆ្នាំ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីម្សិលមិញនេះ លោកស្រីបាននិយាយថា លោកស្រីសង្ឃឹមថាវាជារដ្ឋប្រហារចុងក្រោយសម្រាប់ថៃ។ គួររំលឹកដែរថា រដ្ឋាភិបាល​របស់លោកស្រីត្រូវ​បាន​​​ទម្លាក់ ដោយរដ្ឋប្រហារ​យោធា ​ក្រោមការដឹកនាំ​ពីសេនា​ប្រមុខ​កងទ័ពលោក ​ប្រាយុទ្ធ ចាន់អូចា កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ២០១៤។

លោកស្រី​ យីងឡាក់ បាន​និយាយ​ថា​៖«អារម្មណ៍​ខ្ញុំនៅ​ថ្ងៃ​ខួប​រដ្ឋ​ប្រហារ​ឆ្នាំ២០១៤ លើកនេះ ​គឺ​វាខុស​ពី​លើក​មុន»។ លោកស្រី​បាន​និយាយ​ថា​៖«​ប្រទេស​ថៃ​បាន​និង​កំពុង​រស់នៅ​ក្រោម​ម្លប់​នៃ​របប​ផ្តាច់ការ​ និង​ការខកចិត្ត​របស់​ប្រជាជន ​ដែល​បាន​ជួប​បញ្ហា​ប្រឈម​ខាង​សង្គម ​និង​សេដ្ឋកិច្ច​»។ ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងពី​លទ្ធផលនៃការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា កន្លងទៅនេះ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋមិន​អាច​ទ្រាំជាមួយរបប​គ្មាន​ប្រជាធិបតេយ្យ​បាន​ឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: