ឥណ្ឌូណេស៊ីរៀបចំក្បួនដង្ហែយ៉ាងធំ ទទួលស្វាគមន៍ជម្រើសជាតិ U-22 ដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយរង់ចាំអស់រយៈពេល ៣២ សម័យកាល
- BY
- autoadmin
- May 19, 2023
ក្រោយត្រឡប់ទៅដល់មាតុភូមិកំណើតវិញ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី U22 (Garuda Nusantara) ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក៏ដូចជាការហែហមយ៉ាងសម្បើមពីប្រជាជនឥណ្ឌូណេស៊ីពាសពេញដងផ្លូវ ក្រោយពួកគេដណ្តើមបានមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រោយការរង់ចាំអស់រយៈពេល ៣២ សម័យកាល។ ការដង្ហែក្បួនសម្រាប់ក្រុម Garuda Nusantara ត្រូវបានធ្វើឡើងនៅទីក្រុងហ្សាកាតា នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយចាប់ផ្តើមនៅម៉ោង ៨ព្រឹក ចេញពីអាគារ Kemenpora និងទីតាំងមួយចំនួនទៀត រហូតដល់ពហុកីឡដ្ឋាន Gelora Bung Karno៕

ប្រភព៖ PSSI
- Share This Post: