ម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣៣ ប្រកាសនឹងដកវិញ្ញាសា «គុនខ្មែរ» ហើយដាក់បញ្ចូល Muay Thai ត្រឡប់មកវិញ
- BY
- Lyda
- May 25, 2023
កាលពីពេលថ្មីៗនេះ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃលោក Chaiyaphak Siriwat បានបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៣ ដែលថៃនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងកាត់បន្ថយឱ្យមានកីឡាក្នុងស្រុកត្រឹមតែ ៤ ប៉ុណ្ណោះ ហើយប្រភេទនីមួយៗមិនអាចមានមេដាយមាសលើសពី ៨ឡើយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Thairath។ លោកក៏បានលើកឡើងពីបំណង ចង់រឹតបន្ដឹងកីឡាករដែលចូលសញ្ជាតិផងដែរ ដើម្បីកុំឱ្យភាគីណាមួយអាចមានប្រៀបជាងគ្នា។
រំលឹកផងដែរថា នៅអំឡុងស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងបានដកវិញ្ញាសា Muay Thai ហើយដាក់បញ្ចូល «គុនខ្មែរ» ជំនួសមកវិញ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ដូច្នេះលោក Chaiyaphak Siriwat បាននិយាយថា ក្នុងរយៈពេល ២ឆ្នាំទៀត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលថៃនឹងធ្វើជាម្ចាស់ផ្ទះក៏គ្មានវិញ្ញាសា «គុនខ្មែរ» នោះដែរ ដោយនាំយក Muay Thai មកប្រកួតដូចកាលពីមុន៕
អត្ថបទ៖ លីដា
ប្រភព៖ Thairath
- Share This Post: