ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះមួយគ្រឿងបានឆេះក្នុងពេលចុះចតនៅព្រលានយន្តហោះប្រទេសនេប៉ាល់ ខណៈអ្នកដំណើរទាំងអស់មានសុវត្ថិភាព

    BY Pheakdey May 12, 2026
    យន្តហោះមួយគ្រឿងបានឆេះក្នុងពេលចុះចតនៅព្រលានយន្តហោះប្រទេសនេប៉ាល់ ខណៈអ្នកដំណើរទាំងអស់មានសុវត្ថិភាព

    នេប៉ាល់៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានឆេះក្នុងអំឡុងពេលចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Tribhuvan International របស់ប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែឧសភា។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នកដំណើររងរបួសនោះទេ ដ្បិតប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យត្រូវបានធ្វើឡើងទាន់ពេលវេលា។

    ប្រភពខាងបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ  Airbus 330 ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។ នៅក្នុងយន្តហោះមានផ្ទុកអ្នកដំណើរសរុបចំនួន ២៧៧នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ១១នាក់ ហើយយន្តហោះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Istanbul ប្រទេសតួគី មកកាន់ទីក្រុង Kathmandu ប្រទេសនេប៉ាល់។ បើតាមអាជ្ញាធរអាកាសចរណ៍នេប៉ាល់បានបញ្ជាក់ថា បើទោះគ្រោះថ្នាក់មិនបានបណ្តាលឱ្យមានអ្នករងរបួសដ៏ដោយ តែនៅចំពោះមុខស្ថានភាពបន្ទាន់នេះគេបានសម្រេចបិទព្រលានយន្តហោះប្រមាណជា ២ម៉ោង ដែលធ្វើឱ្យជើងហោះហើរមួយចំនួនទៀតត្រូវពន្យាពេលចុះចតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay