អន្តរជាតិ
អ្នកដំណើរមកពីកប៉ាល់ទេសចរណ៍ MV Hondius ចំនួន ២នាក់បន្ថែមទៀត ត្រូវបានតេស្តវិជ្ជមានមេរោគ Hantavirus
BY Pheakdey
May 11, 2026
អ្នកដំណើរមកពីកប៉ាល់ទេសចរណ៍ MV Hondius ចំនួន ២នាក់បន្ថែមទៀត ត្រូវបានតេស្តវិជ្ជមានមេរោគ Hantavirus នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី១១ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានអ្នកដំណើរ ៣-៤នាក់ផ្សេងទៀតកំពុងកើតមានរោគសញ្ញានៃការឆ្លងមេរោគ Hantavirus ផងដែរ តែការធ្វើតេស្តចំពោះពួគគេនៅមិនទាន់បង្ហាញលទ្ធផលវិជ្ជមាននៅឡើយទេ។

ប្រភពខាងលើបានបន្តថា ករណីឆ្លងថ្មីនេះនេះបានកើតឡើងចំពោះអ្នកដំណើរអាមេរិកម្នាក់ និងអ្នកដំណើរបារាំងម្នាក់។ គួររម្លឹកជូនថា នៅលើនាវាទេសចរណ៍ MV Hondius មានផ្ទុកមនុស្សសរុបចំនួន ១៤៧នាក់ ដែលមកពីប្រទេសចំនួន ១៩ផ្សេងគ្នា ខណៈនៅក្នុងពេលនេះអាជ្ញាធរនៃប្រទេសអស់នោះកំពុងប្រើប្រាស់មធ្យោបាយផ្សេងៗគ្នា ដើម្បីនាំពលរដ្ឋរបស់ពួកគេចេញពីប្រទេសអេស្ប៉ាញទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN