អន្តរជាតិ

អតីត​ទាហាន​នេប៉ាល់​ម្នាក់ បំបែកកំណត់ត្រាជាជនពិការជើងដំបូងក្នុងប្រវត្តិសាស្ត្រ ដែលឡើងដល់កំពូលភ្នំអេវឺរេស

BY
autoadmin
May 24, 2023

នេបាល៖ អតីតទាហានម្នាក់មកពីអង្គភាព British Gurkhas បានឡើងដល់កំពូលភ្នំអេវឺរេសដោយជោគជ័យ ទោះបីជាគាត់ពិការជើងទាំងសងខាងក៏ដោយ ហើយវាក៏ជាប្រវត្តិសាស្ត្រថ្មី ដែលអតីតយុទ្ធជនពិការអាចឡើងដល់កំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោកនេះ ជាមួយនឹងជើងសិប្បនិម្មិតទាំងគូរបស់គាត់។ អតីតយុទ្ធជនលោក Hari Budhamagar អាយុ ៤៣ឆ្នាំ បានឡើងដល់កម្ពស់ ៨,៨៤៨.៨៦ ម៉ែត្រ កាលពីរសៀលថ្ងៃសុក្រ និងបានបំបែបកំណត់ត្រាជាជនពិការជើង ដែលបានឡើងដល់កំពូលភ្នំអេវឺរេសជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។

លោក Budhamagar ដែលបានបាត់បង់ជើងទាំងសងខាងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន នៅពេលដែលគាត់ប្រយុទ្ធក្នុងនាមជាទាហានអង្គភាព British Gurkhas របស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងឆ្នាំ២០១០។ គាត់បានពន្យារពេលផែនការឡើងភ្នំអេវឺរេស រហូតដល់ឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលបានដាក់ការហាមឃាត់អ្នកពិការភ្នែក ពិការជើងទាំងសងខាង និងការឡើងភ្នំតែម្នាក់ឯង កាលពីឆ្នាំ២០១៧។ ក្រោយមកក៏មានញត្តិមួយបានប្តឹងប្រឆាំងនឹងការហាមប្រាមនេះ ហើយជាការឆ្លើយតប តុលាការកំពូលក៏បានដកច្បាប់នោះចេញនៅឆ្នាំ២០១៨ ដោយបានត្រួសត្រាយផ្លូវសម្រាប់លោក Budhamagar ដើម្បីបង្កើតប្រវត្តិសាស្ត្ររបស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ Tribune India

Share This Post: