ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Foxconn នឹងចាប់ផ្ដើមផលិត iPhone នៅរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា នៅខែមេសាឆ្នាំក្រោយ

    BY autoadmin June 2, 2023
    Foxconn នឹងចាប់ផ្ដើមផលិត iPhone នៅរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា នៅខែមេសាឆ្នាំក្រោយ

    ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple នឹងចាប់ផ្តើមផលិត iPhone នៅរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា នៅខែមេសា ឆ្នាំក្រោយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន BBC។ គម្រោង​នេះ​នឹង​បង្កើត​ការងារ​បាន​ប្រមាណ ៥០,០០០ កន្លែង ដល់ប្រទេសឥណ្ឌា ខណៈដែល Apple ព្យាយាមដកខ្លួនពីប្រទេសចិន ដោយសារតែភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

    Foxconn ដែលមានមូលដ្ឋាននៅតៃវ៉ាន់ គឺជាអ្នកផលិតទូរស័ព្ទភាគច្រើនរបស់ Apple ។ ក្រុមហ៊ុន​នេះ​បាន​នឹង​កំពុង​ផលិត iPhone ជំនាន់​ចាស់​ នៅ​កន្លែង​មួយ​ក្នុង​រដ្ឋ Tamil Nadu ដែល​នៅ​ជិត​ខាង​ចាប់​តាំង​ពី​ឆ្នាំ២០១៧។ កាលពីខែមុន ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានទិញដីនៅជិតទីក្រុង Bengaluru ក្នុង Karnataka ស្របពេលដែល Bloomberg ក៏បានរាយការណ៍ថា Foxconn គ្រោងនឹងវិនិយោគ ៧០០ លានដុល្លារ លើរោងចក្រថ្មីមួយនៅក្នុងរដ្ឋនោះ។

    រដ្ឋាភិបាលរបស់ Karnataka បាននិយាយថា គម្រោងនេះនឹងមានតម្លៃ ១.៥៩ ពាន់លានដុល្លារ។ ក្រុមហ៊ុន Foxconn កំណត់គោលដៅផលិត iPhone ចំនួន ២០ លានគ្រឿងក្នុងមួយឆ្នាំ នៅរោងចក្រនៅ Karnataka ថ្មីនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: