autoadmin
  • អន្តរជាតិ

    ប្រទេសម៉ាឡេស៊ីកំពុងស្វែងរកជំនួយពី Interpol ដើម្បីតាមរកតារាកំប្លែងនៅទីក្រុងញូវយ៉កម្នាក់ ដែលបាននិយាយចំអកពាក់ព័ន្ធនឹងយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៤។ ប៉ូលីសបាននិយាយថា តារាកំប្លែងស្រី Jocelyn Chia ដែលជាជនជាតិអាមេរិកធំធាត់នៅសិង្ហបុរី កំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ទាក់ទងនឹងការញុះញង់ និងការប្រមាថមើលងាយនៅលើអ៊ីនធឺណិត។ ការសម្ដែងរបស់អ្នកស្រីត្រូវបានបង្ហោះតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន ហើយវាបានជំរុញឱ្យមានការតវ៉ាជាផ្លូវការពីប្រទេសម៉ាឡេស៊ី និងការសុំទោសភ្លាមៗពីភាគីសិង្ហបុរី។ មេប៉ូលិសជាតិម៉ាឡេស៊ីលោក Acryl Sani Abdullah Sani បានឱ្យដឹងថា ពាក្យស្នើសុំនឹងត្រូវដាក់ទៅ Interpol ដើម្បីទទួលបានអត្តសញ្ញាណពេញលេញ និងទីតាំងចុងក្រោយរបស់អ្នកស្រី Jocelyn Chia។ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅម៉ាឡេស៊ីបានសម្ដែងការសោកស្ដាយ និងបាននិយាយថា សម្ដីរបស់អ្នកស្រី Chia មិនតំណាងឱ្យប្រជាជនសិង្ហបុរីទេ។ ចំណែកលោក

    June 14, 2023
  • អន្តរជាតិ

    កំពូលកីឡាករជម្រើសជាតិអាហ្សង់ទីន Lionel Messi ទំនងជានឹងត្រូវខកខានការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Jakarta Post។ កីឡាករអស់កុងត្រាជាមួយ Paris Saint-Germain រូបនេះ ត្រូវបានគេរំពឹងថា នឹងទៅសម្រាកលំហែវិស្សមកាលជាមួយគ្រួសារ មុនពេលចូលរួមជាមួយក្លឹបថ្មី Inter Miami លើទឹកដីសហរដ្ឋអាមេរិក សារព័ត៌មានអាហ្សង់ទីន Vermouth Deportivo បានសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២២ នឹងជួបប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី ដោយគ្មានវត្តមានរបស់ Messi។ សារព័ត៌មានបានរាយការណ៍ថា៖«Messi […] នឹងមានវិស្សមកាលដ៏សក្តិសមមួយ មុនពេលចូលរួមជាមួយក្លឹប Inter Miami ដែលជាក្លឹបថ្មីរបស់គាត់»៕ អត្ថបទ៖

    June 14, 2023
  • អន្តរជាតិ

    មនុស្សប្រមាណ ១៤,០០០ នាក់ នៅខេត្ត Albay ភាគខាងជើងប្រទេសហ្វីលីពីនត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ខណៈដែលភ្នំ Mayon នៅតែបន្តបញ្ចេញកម្អែភ្នំភ្លើងរបស់វា និងកំពុងស្ថិតនៅកម្រិតព្រមានទី៣ នៅក្នុងប្រព័ន្ធព្រមាន ៥ជាន់ របស់ហ្វីលីពីន។ ភ្នំ Mayon ចាប់ផ្ដើមការផ្ទុះនៅយប់ថ្ងៃអាទិត្យ ហើយបានបញ្ចេញកម្អែពីរណ្ដៅរបស់វាបន្តិចម្តងៗ ពាសពេញរង្វង់ ២ គីឡូម៉ែត្រពីកំពូលភ្នំ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន ក៏បានចេញសេចក្តីជូនដំណឹងមួយ ណែនាំដល់ប្រតិបត្តិករជើងហោះហើរ ជៀសវាងការហោះហើរជិតភ្នំ Mayon ដោយសារតែផេះភ្នំភ្លើងបង្កគ្រោះថ្នាក់ដល់ម៉ាស៊ីនយន្តហោះ។ Mayon គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ នៅហ្វីលីពីន។ ភ្នំនេះបានផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យមនុស្សប្រហែល ៩០,០០០

    June 13, 2023
  • អន្តរជាតិ

    ក្រសួង​សុខាភិបាល​ថៃ បាន​ព្រមាន​ប្រជាពលរដ្ឋរបស់ខ្លួនឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​មូស​ ខណៈ​ករណី​ជំងឺ​គ្រុន​ឈាម​កំពុងមានការកើន​ឡើង។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Traisuree Taisaranakul បាននិយាយថា ប្រទេសថៃបានកត់ត្រាជំងឺគ្រុនឈាមចំនួន ១៨,១៧៣ ករណី ពីខែមករាដល់ខែឧសភាឆ្នាំនេះ ដែលជាការកើនឡើង ៤.២ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំ។ ការឆ្លងជាមធ្យមគឺ ៩០០ ករណី ក្នុងមួយសប្តាហ៍ និងបានបណ្តាលឱ្យមានអ្នកស្លាប់ ១៥នាក់ ក្នុងអំឡុងខែមករាដល់ខែឧសភា។ ទីក្រុងបាងកក មានចំនួនអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកគឺខេត្តត្រាត ណាន ចាន់ថាបុរី រ៉ាយ៉ង និងម៉ាហុងសុន។ ហើយក្រុមអាយុដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺកុមារ ដែលមានអាយុពី៥

    June 13, 2023
  • សង្គម

    ថ្វីបើអស់តួនាទីជាអ្នកចាត់ការឱ្យជម្រើសជាតិកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក៏លោកគ្រូ Keisuke Honda នៅតែបន្ដគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករជម្រើសជាតិកម្ពុជារបស់យើង នៅមុនការប្រកួតមិត្តភាពដែលនឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។ លោកគ្រូ Keisuke Honda បានសរសេរថា៖«សូមអរគុណចំពោះសាររបស់អ្នក។ ហើយ​សូមឱ្យ​សំណាង​ល្អ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ទី ១៥នេះ»។ គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយជម្រើសជាតិបង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាវេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងនោះផងដែរ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ក៏នឹងចូលរួមលេងនៅក្នុងការប្រកួតនោះផងដែរ ក្រោយមិនបានបង្ហាញវត្តមានអស់រយៈពេលជាយូរមកហើយនោះ៕ ប្រភព៖ Keisuke Honda

    June 13, 2023
  • អន្តរជាតិ

    កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា បានសរសេរលិខិតទៅ Paris Saint-Germain ថាគាត់នឹងមិនបន្ដកិច្ចសន្យា ដើម្បីបន្តការស្នាក់នៅជាមួយក្លឹបរហូតដល់ឆ្នាំ២០២៥ នោះទេ។ កិច្ច​សន្យា​បច្ចុប្បន្ន​របស់​គាត់ ​មាន​រហូត​ដល់​ដំណាច់​រដូវ​កាល​ក្រោយ ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៤។ យោងតាមរបាយការណ៍ PSG មិនចង់ឱ្យកីឡាកររបស់ពួកគេចាកចេញដោយទទេឡើយ មានន័យថា គាត់អាចចាកចេញពីរដ្ឋធានីបារាំងនៅរដូវក្តៅនេះ។ ប្រសិនបើពួកគេបរាជ័យក្នុងការលក់ខ្សែប្រយុទ្ធរូបនេះ ឬយល់ព្រមគ្នាលើការបន្តកុងត្រា នោះ Mbappe នឹងត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមុន ជាមួយក្លឹបដែលនៅក្រៅប្រទេសបារាំងក្នុងខែមករា។ ជម្រាបដែរថា Mbappe រកបាន ២៩ គ្រាប់នៅ Ligue 1 កាលពីរដូវកាលមុន ដើម្បីឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ឆ្នាំទី៥

    June 13, 2023
  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ កំពុងចំណាយពេលមួយយប់នៅទីក្រុង Miami រដ្ឋ Florida មុនពេលដែលគាត់ត្រូវបង្ហាញខ្លួននៅក្នុងតុលាការនៅទីនោះនៅថ្ងៃអង្គារ ដោយចោទប្រកាន់ពីបទគ្រប់គ្រងឯកសារសន្តិសុខជាតិខុស។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានហោះចេញពីក្លឹបវាយកូនហ្គោលរបស់គាត់នៅ Bedminster រដ្ឋ New Jersey ទៅកាន់រមណីយដ្ឋាន Trump Doral នៅជិត Miami ។ លោកកំពុងប្រឈមមុខនឹងការចោទប្រកាន់រាប់សិបករណី ពីបទរក្សាដោយខុសច្បាប់នូវព័ត៌មានជាតិ រួមទាំងមួយចំនួនអំពីអាថ៌កំបាំងនុយក្លេអ៊ែរផងដែរ។ នេះ​ជា​លើក​ទី​២​ហើយ​នៅ​ឆ្នាំ​នេះ ដែល​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ។ លោក ត្រាំ ដែលធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់សេតវិមាននៅឆ្នាំ២០២៤ បានបដិសេធថាគាត់មិនបានធ្វើអ្វីខុសទេ ខណៈដែលលោកប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌសហព័ន្ធជាលើកដំបូង ប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិក។ គាត់ហាក់បីដូចជាស្ងាត់ស្ងៀម នៅពេលដែលគាត់បានដើរចូលទៅក្នុងហាងសាច់អាំងនៅឯរមណីយដ្ឋានវាយកូនហ្គោល

    June 13, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការស៊ើបអង្កេតអន្តរជាតិកំពុងដំណើរការ បន្ទាប់ពីការបាក់ទំនប់នៅទីក្រុង Kakhovka កាលពីថ្ងៃទី០៦ ខែមិថុនា នៅភាគខាងត្បូងនៃតំបន់ Kherson។ ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និង ៣៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ដ៏ធំ ដែលបណ្តាលមកពីការបាក់ទំនប់នោះ ខណៈអ៊ុយក្រែន និងរុស្ស៊ីកំពុងចោទប្រកាន់គ្នាទៅវិញទៅមក។ ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យលោក Zelenskyy បាននិយាយថា មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយបាក់ទំនប់ រដ្ឋធានីកៀវបានផ្ញើសំណើទៅការិយាល័យព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីធ្វើការស៊ើបអង្កេត។ លោក Zelenskyy បានបញ្ជាក់ថា ដំណើរការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ហើយលោកបានសន្យាថា នឹង​សហការ​ជាមួយ ICC។

    June 12, 2023
  • អន្តរជាតិ

    ការកើនឡើងនៃតម្លៃស៊ុតនៅក្នុងប្រទេសថៃ បានធ្វើឱ្យពាណិជ្ជករ និងអ្នកប្រើប្រាស់មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលការឡើងថ្លៃមួយចំនួន បានបណ្ដាលមកពីកត្តាដូចជា៖ ការខ្វះខាតការផ្គត់ផ្គង់នៅកសិដ្ឋាន និងការកើនឡើងនៃតម្រូវការនាំចេញ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន បាងកកប៉ុស្ដិ៍។ លោក Wanchai Rungmitcharatsaeng ម្ចាស់ហាងស៊ុតអាយុ ៦៥ឆ្នាំ មកពីស្រុកមឿង ខេត្តខនកែន ដែលបានបើកអាជីវកម្មរយៈពេលជាង ២០ឆ្នាំ បានអះអាងថា បច្ចុប្បន្នតម្លៃស៊ុតបានឡើងថ្លៃខ្ពស់បំផុត ជាងពេលណាទាំងអស់។ ហេតុដូច្នេះហើយ អ្នកលក់ជាច្រើនបានឈប់លក់ស៊ុតប្រភេទគ្រាប់ធំ ដែលគេស្គាល់ថាជាស៊ុត ០ ដោយបារម្ភថា វាប្រហែលជាមិនអាចលក់បានដូចជា ប្រភេទគ្រាប់តូចៗ និងថោកជាងនេះទេ។ ឥឡូវនេះ តម្លៃស៊ុត ០ គឺ ១៤៥ បាត

    June 12, 2023
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទ ទី១២ ខែមិថុនា បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹង «កាន់ដៃគ្នា» ជាមួយប្រធានាធិបតីរុស្ស៊ីលោក លោក វ្ល៉ាឌីមៀ ពូទីន ហើយជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នា ដើម្បីការកសាងប្រទេសដ៏មានឥទ្ធិពល។ លោក គីម បានសរសេរសារមួយទៅកាន់លោក ពូទីន នៅថ្ងៃទិវាជាតិរបស់រុស្ស៊ី ដោយបានបង្ហាញពី «ការគាំទ្រពេញលេញ និងសាមគ្គីភាព» សម្រាប់រុស្ស៊ី។ លោក គីម បាននិយាយនៅក្នុងសារដែលចេញផ្សាយដោយ KCNA ថា៖«យុត្តិធម៌គឺប្រាកដថានឹងឈ្នះ ហើយប្រជាជនរុស្ស៊ីនឹងបន្តបន្ថែមសិរីរុងរឿងដល់ប្រវត្តិសាស្រ្តនៃជ័យជំនះរបស់ខ្លួន»។ លោក

    June 12, 2023