Kylian Mbappe បានសរសេរលិខិតទៅ Paris Saint-Germain ថាខ្លួននឹងមិនបន្ដកុងត្រាជាមួយក្លឹបទៀតទេ
- BY
- autoadmin
- June 13, 2023
កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា បានសរសេរលិខិតទៅ Paris Saint-Germain ថាគាត់នឹងមិនបន្ដកិច្ចសន្យា ដើម្បីបន្តការស្នាក់នៅជាមួយក្លឹបរហូតដល់ឆ្នាំ២០២៥ នោះទេ។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់ មានរហូតដល់ដំណាច់រដូវកាលក្រោយ ក្នុងខែមិថុនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ PSG មិនចង់ឱ្យកីឡាកររបស់ពួកគេចាកចេញដោយទទេឡើយ មានន័យថា គាត់អាចចាកចេញពីរដ្ឋធានីបារាំងនៅរដូវក្តៅនេះ។

ប្រសិនបើពួកគេបរាជ័យក្នុងការលក់ខ្សែប្រយុទ្ធរូបនេះ ឬយល់ព្រមគ្នាលើការបន្តកុងត្រា នោះ Mbappe នឹងត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមុន ជាមួយក្លឹបដែលនៅក្រៅប្រទេសបារាំងក្នុងខែមករា។ ជម្រាបដែរថា Mbappe រកបាន ២៩ គ្រាប់នៅ Ligue 1 កាលពីរដូវកាលមុន ដើម្បីឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ឆ្នាំទី៥ របស់គាត់ និងជួយដឹកនាំក្រុម Parisians ឱ្យឈ្នះពានរង្វាន់លីគជាលើកទី១១៕

អត្ថបទ៖ លីដា
ប្រភព៖ Live Score
- Share This Post:






