ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកគ្រូ ហុងដា បានផ្ញើសរសេរសារជូនពរជម្រើសជាតិកម្ពុជា មុនជំនួបប្រកួតមិត្តភាពជាមួយបង់ក្លាដែស

    BY autoadmin June 13, 2023
    លោកគ្រូ ហុងដា បានផ្ញើសរសេរសារជូនពរជម្រើសជាតិកម្ពុជា មុនជំនួបប្រកួតមិត្តភាពជាមួយបង់ក្លាដែស

    ថ្វីបើអស់តួនាទីជាអ្នកចាត់ការឱ្យជម្រើសជាតិកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក៏លោកគ្រូ Keisuke Honda នៅតែបន្ដគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករជម្រើសជាតិកម្ពុជារបស់យើង នៅមុនការប្រកួតមិត្តភាពដែលនឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។ លោកគ្រូ Keisuke Honda បានសរសេរថា៖«សូមអរគុណចំពោះសាររបស់អ្នក។ ហើយ​សូមឱ្យ​សំណាង​ល្អ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ទី ១៥នេះ»។

    គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយជម្រើសជាតិបង់ក្លាដែស នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាវេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងនោះផងដែរ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ក៏នឹងចូលរួមលេងនៅក្នុងការប្រកួតនោះផងដែរ ក្រោយមិនបានបង្ហាញវត្តមានអស់រយៈពេលជាយូរមកហើយនោះ៕

    ប្រភព៖ Keisuke Honda

    Share This Post: