ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រលោក វ្ល៉ាឌីមៀ ពូទីន នៅចំថ្ងៃទិវាជាតិរបស់រុស្ស៊ី

    BY autoadmin June 12, 2023
    មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រលោក វ្ល៉ាឌីមៀ ពូទីន នៅចំថ្ងៃទិវាជាតិរបស់រុស្ស៊ី

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទ ទី១២ ខែមិថុនា បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹង «កាន់ដៃគ្នា» ជាមួយប្រធានាធិបតីរុស្ស៊ីលោក លោក វ្ល៉ាឌីមៀ ពូទីន ហើយជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នា ដើម្បីការកសាងប្រទេសដ៏មានឥទ្ធិពល។ លោក គីម បានសរសេរសារមួយទៅកាន់លោក ពូទីន នៅថ្ងៃទិវាជាតិរបស់រុស្ស៊ី ដោយបានបង្ហាញពី «ការគាំទ្រពេញលេញ និងសាមគ្គីភាព» សម្រាប់រុស្ស៊ី។

    លោក គីម បាននិយាយនៅក្នុងសារដែលចេញផ្សាយដោយ KCNA ថា៖«យុត្តិធម៌គឺប្រាកដថានឹងឈ្នះ ហើយប្រជាជនរុស្ស៊ីនឹងបន្តបន្ថែមសិរីរុងរឿងដល់ប្រវត្តិសាស្រ្តនៃជ័យជំនះរបស់ខ្លួន»។ លោក គីម បានអំពាវនាវឱ្យមាន «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ» ជាមួយទីក្រុងមូស្គូ «កាន់ដៃយ៉ាងរឹងមាំជាមួយប្រធានាធិបតីរុស្ស៊ី ដោយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំង ២ ដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសដ៏មានឥទ្ធិពលមួយ»។

    កូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្រទីក្រុងមូស្គូ បន្ទាប់ពីខ្លួនបានលុកលុយអ៊ុយក្រែនកាលពីឆ្នាំមុន ដោយបានបន្ទោសលើគោលនយោបាយអនុត្តរភាព និងការប្រើប្រាស់អំណាច របស់សហរដ្ឋអាមេរិក និងលោកខាងលិច៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: