ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Messi អាចនឹងអវត្តមាននៅក្នុងការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ ដើម្បីត្រៀមបង្ហាញខ្លួនឱ្យក្លឹបថ្មី Inter Miami

    BY autoadmin June 14, 2023
    Messi អាចនឹងអវត្តមាននៅក្នុងការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ ដើម្បីត្រៀមបង្ហាញខ្លួនឱ្យក្លឹបថ្មី Inter Miami

    កំពូលកីឡាករជម្រើសជាតិអាហ្សង់ទីន Lionel Messi ទំនងជានឹងត្រូវខកខានការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Jakarta Post។ កីឡាករអស់កុងត្រាជាមួយ Paris Saint-Germain រូបនេះ ត្រូវបានគេរំពឹងថា នឹងទៅសម្រាកលំហែវិស្សមកាលជាមួយគ្រួសារ មុនពេលចូលរួមជាមួយក្លឹបថ្មី Inter Miami លើទឹកដីសហរដ្ឋអាមេរិក

    សារព័ត៌មានអាហ្សង់ទីន Vermouth Deportivo បានសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២២ នឹងជួបប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី ដោយគ្មានវត្តមានរបស់ Messi។ សារព័ត៌មានបានរាយការណ៍ថា៖«Messi […] នឹងមានវិស្សមកាលដ៏សក្តិសមមួយ មុនពេលចូលរួមជាមួយក្លឹប Inter Miami ដែលជាក្លឹបថ្មីរបស់គាត់»៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Jakarta Post

    Share This Post: