ពលរដ្ឋហ្វីលីពីនប្រមាណ ១៤,០០០ នាក់ ត្រូវផ្លាស់ទីលំនៅ ខណៈភ្នំ Mayon បន្តបញ្ចេញកម្អែភ្នំភ្លើងរបស់វា
- BY
- autoadmin
- June 13, 2023
មនុស្សប្រមាណ ១៤,០០០ នាក់ នៅខេត្ត Albay ភាគខាងជើងប្រទេសហ្វីលីពីនត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ខណៈដែលភ្នំ Mayon នៅតែបន្តបញ្ចេញកម្អែភ្នំភ្លើងរបស់វា និងកំពុងស្ថិតនៅកម្រិតព្រមានទី៣ នៅក្នុងប្រព័ន្ធព្រមាន ៥ជាន់ របស់ហ្វីលីពីន។ ភ្នំ Mayon ចាប់ផ្ដើមការផ្ទុះនៅយប់ថ្ងៃអាទិត្យ ហើយបានបញ្ចេញកម្អែពីរណ្ដៅរបស់វាបន្តិចម្តងៗ ពាសពេញរង្វង់ ២ គីឡូម៉ែត្រពីកំពូលភ្នំ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន ក៏បានចេញសេចក្តីជូនដំណឹងមួយ ណែនាំដល់ប្រតិបត្តិករជើងហោះហើរ ជៀសវាងការហោះហើរជិតភ្នំ Mayon ដោយសារតែផេះភ្នំភ្លើងបង្កគ្រោះថ្នាក់ដល់ម៉ាស៊ីនយន្តហោះ។ Mayon គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ នៅហ្វីលីពីន។ ភ្នំនេះបានផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យមនុស្សប្រហែល ៩០,០០០ នាក់ ត្រូវផ្លាស់ទីលំនៅ។ ការផ្ទុះមុនឆ្នាំ១៩៩៣ បានសម្លាប់មនុស្សជាង ៧០នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






