SEA GAMES

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ប្រកាសផ្អាកសកម្មភាពប្រធានក្រុម Burn X Flash ចំពោះអាកប្បកិរិយាមិនសមរម្យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

BY
autoadmin
June 6, 2023

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports Federation Cambodia) នាល្ងាចថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសធ្វើការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់លោក តែ តេកហេង  ដែលជាប្រធានក្រុម Burn X Flash ចំពោះអាកប្បកិរិយាមិនសមរម្យ នៅអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ។

សហព័ន្ធបានសរសេរថា៖«សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ពាក់ព័ន្ធទៅនឹងការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) រយៈពេល ៦ខែ ទៅលើករណីលើកស្បែកជើងពេលកំពុងផ្សាយផ្ទាល់ ក្នុងកំឡុងការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។»

ប្រភព៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា

Share This Post: