អន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ី បានធ្វើការល្បាតរួមគ្នាលើសមុទ្រជប៉ុន

BY
autoadmin
June 8, 2023

ក្រសួងការពារជាតិរុស្ស៊ី និងចិនបានប្រកាសថា យន្តហោះយោធារបស់ពួកគេបានធ្វើការល្បាតតាមអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធបានចេញផ្សាយវីដេអូនៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ប្រទេសទាំង ២ ដែលកំពុងហោះហើរនៅភាគខាងលិចប៉ាស៊ីហ្វិក នេះបើតាមនេះបើតាមការឱ្យដឹងពីទូរទស្សន៍ជប៉ុន NHK។

ក្រសួងបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tupolev-95 របស់រុស្ស៊ី និងយន្តហោះចម្បាំង Sukhoi-35 និងយន្តហោះទម្លាក់គ្រាប់បែក Xian H-6K របស់ចិន និងយន្តហោះចម្បាំង Shenyang J-11B បានចូលរួមក្នុងការហោះហើរ ដែលមានរយៈពេលប្រហែល ៨ ម៉ោង។ ខ្លួន​ក៏​បាន​និយាយ​ដែរ​ថា យន្តហោះ​រុស្ស៊ី​បាន​ហោះ​ឡើង និង​ចុះចត​ពី​អាកាសយានដ្ឋាន​ចិន។

ក្រសួងបាននិយាយថា យន្តហោះនៃប្រទេសទាំង ២ បានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់អន្តរជាតិ ហើយថាមិនមានការរំលោភលើដែនអាកាសរបស់រដ្ឋបរទេសនោះទេ។ ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃអង្គារថា យោធាចិន និងរុស្ស៊ី បានធ្វើការល្បាតរួមគ្នាជាលើកទី៦ ទាំងលើកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: