រុស្ស៊ីគ្រោងរៀបចំបោះឆ្នោតនៅតំបន់អ៊ុយក្រែនចំនួន៤ ដែលខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយឯកតោភាគី
- BY
- autoadmin
- June 16, 2023
គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ីនិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតនៅខែកញ្ញា នៅក្នុងតំបន់ចំនួន ៤ នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថាបានបញ្ចូលជាឧបសម្ព័ន្ធ រួមជាមួយនឹងប្រទេសរុស្ស៊ី។ រំលឹកដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសជាឯកតោភាគីនូវការបញ្ចូលតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson កាលពីខែកញ្ញាឆ្នាំមុន។

ជាផ្នែកមួយនៃឧបសម្ព័ន្ធរបស់ខ្លួន ទីក្រុងមូស្គូបានប្តូររូបិយប័ណ្ណក្នុងស្រុកទៅជាប្រាក់ ruble ហើយបានចេញលិខិតឆ្លងដែនសម្រាប់អ្នករស់នៅ ដោយផ្ដល់នូវសញ្ជាតិរុស្ស៊ីរបស់ពួកគេ។ ប៉ុន្តែរុស្ស៊ីមិនបានគ្រប់គ្រងពេញលេញក្នុងតំបន់ទាំងនោះទេ ហើយការប្រយុទ្ធគ្នាយ៉ាងសាហាវកំពុងបន្ត។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងមូស្គូកំពុងរៀបចំការបោះឆ្នោតនៅក្នុងតំបន់ចំពេលមានការវាយលុកដ៏ធំ ដែលកំពុងបន្តដោយកងកម្លាំងអ៊ុយក្រែនក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យមានការរួមបញ្ចូលស្របច្បាប់៕

អត្ថបទ៖ លីដា
- Share This Post:






