លោក Bill Gates បានទៅដល់ប្រទេសចិន ដើម្បីជួបជាមួយប្រធានាធិបតី Xi Jinping
លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់លោក Xi ជាមួយសហគ្រិនឯកជនបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការជួបគ្នានេះអាចជាការជួបគ្នាមួយទល់មួយ ហើយពួកគេនឹងជួបគ្នាដោយមិនផ្តល់ព័ត៌មានលម្អិត។

លោក Gates បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា លោកបានទៅដល់ទីក្រុងប៉េកាំងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ហើយថាលោកនឹងជួបជាមួយដៃគូដែលធ្វើការលើបញ្ហាប្រឈមសុខភាព និងការអភិវឌ្ឍន៍សកលជាមួយនឹងមូលនិធិ Bill & Melinda Gates ។ យ៉ាងណា មូលនិធិ និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ដែលដោះស្រាយសំណួរប្រព័ន្ធផ្សព្វផ្សាយក្នុងនាមរដ្ឋាភិបាលចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ រ៉យទ័រ នោះទេ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia