លោក ដូណាល់ ត្រាំ បានបដិសេធនៅចំពោះមុខសវនាការ លើការចោទប្រកាន់ទាំង ៣៧ ករណីរបស់សហព័ន្ធ
- BY
- autoadmin
- June 14, 2023
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលខ្លួនបកស្រាយ និងបដិសេធចំពោះការចោទប្រកាន់របស់សហព័ន្ធទាក់ទងនឹងករណីគ្រប់គ្រងឯកសារជាតិ នៅក្នុងអំឡុងសវនាការកាលពីថ្ងៃអង្គារ។ គួឱ្យដឹងដែរថាលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋពីតុលាការសហព័ន្ធ។

នេះមិនមែនជាលើកទីមួយទេ ដែលលោក ដូណាល់ ត្រាំ បានបដិសេធចំពោះការចោទប្រកាន់នានានៅឆ្នាំនេះ។ កាលពីប៉ុន្មានរយៈមុន លោកក៏ប្រឈមមុខនឹងតុលាការក្រុងញូវយ៉ក ពាក់ព័ន្ធនឹងករណីទូទាត់ប្រាក់ទៅឱ្យតារាសិចម្នាក់។ លោក ត្រាំ តែងបាននិយាយម្តងហើយម្តងទៀតអំពីភាពស្អាតស្អំរបស់គាត់ ហើយបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ថាបានកំណត់គោលដៅលើគាត់៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






