គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីព្រឹកមិញនេះ
- BY
- autoadmin
- June 19, 2023
នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ៨ និង ៤០ នាទីព្រឹក ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍។

គ្រោះរញ្ជួយដីនោះ ស្ថិតក្នុងចម្ងាយប្រហែល ២៨៩ គីឡូម៉ែត្រ ពីភាគនិរតីនៃស្រុក Phop Phra របស់ខេត្ត Tak ប្រទេសថៃ។ ពលរដ្ឋនៅប្រទេសថៃក៏អាចទទួលអារម្មណ៍ដឹងពីការរញ្ជួយ នៅខេត្ត Nonthaburi និង បាងកក ជាពិសេសដោយមនុស្សដែលនៅលើអគារខ្ពស់ៗ។ យ៉ាងណាក៏ដោយ គ្មានរបាយការណ៍អំពីការខូចខាត ឬមនុស្សស្លាប់ទេ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






