ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលីសវៀតណាមបានចូលឃាត់ខ្លួនអ្នកលក់ទឹកអប់ Chanel ក្លែងក្លាយ អំឡុងពេល Live លក់តាមហ្វេសប៊ុក និងពិន័យជាប្រាក់ ២,១០០ ដុល្លារអាមេរិក

    BY autoadmin June 26, 2023
    ប៉ូលីសវៀតណាមបានចូលឃាត់ខ្លួនអ្នកលក់ទឹកអប់ Chanel ក្លែងក្លាយ អំឡុងពេល Live លក់តាមហ្វេសប៊ុក និងពិន័យជាប្រាក់ ២,១០០ ដុល្លារអាមេរិក

    ហាងមួយកន្លែងនៅតំបន់ Central Highlands ក្នុងទីក្រុង Pleiku នៃខេត្ត Gia Lai របស់ប្រទេសវៀតណាម ត្រូវបានគេផាកពិន័យ ៥០.៥ លានដុង (២,១០០ ដុល្លារអាមេរិក) ពីបទលក់ទឹកអប់ម៉ាក Chanel និងទឹកអប់ ក៏ដូចជាឡេការពារកម្តៅថ្ងៃម៉ាក Lancome ក្លែងក្លាយ តាមរយៈការ Live លក់ក្នុងហ្វេសប៊ុក។ ប៉ូលីសបានចូលឃាត់ខ្លួនអ្នកលក់ភ្លាមៗ អំឡុងពេលពួកគេកំពុង Live លក់ទំនិញ ក្រោយពីបានតាមដានហាងអស់មួយរយៈ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

    ប៉ូលីសក៏បានរឹបអូសដបទឹកអប់ក្លែងក្លាយម៉ាក Chanel ចំនួន ៣០០ ដប និង Lancome ចំនួន ១១៨ ដប ហើយឡេការពារកម្តៅថ្ងៃម៉ាក Lancome ចំនួន ២០៤ ដប។ ប៉ូលីស​បាន​ពិនិត្យ​ឯកសារ​ទាំង​អស់​ដែល​ហាង​ផ្តល់​ឱ្យ​ និង​បាន​រក​ឃើញ​ថា​ ទាំងនោះគឺជាផលិតផល​ក្លែងក្លាយ។ ប៉ូលីសក៏​បាន​រក​ឃើញ​ដបសម្អាតរួច​ចំនួន ៤៤០ ដប ​ដោយ​មិន​មាន​វិក្កយបត្រត្រឹមត្រូវ។

    ហាងមិនបានបញ្ចេញឈ្មោះនោះ ត្រូវបានផាកពិន័យចំនួន ៥០.៥ លានដុង ពីបទលក់ទំនិញក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញា និងជួញដូរគ្រឿងសម្អាងដែលមិនស្គាល់ប្រភពដើម។ របស់ក្លែងក្លាយទាំងអស់ត្រូវបានរឹបអូស ហើយនឹងត្រូវបំផ្លាញចោល៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: