autoadmin
  • អន្តរជាតិ

    លោក Mark Gurman ភ្នាក់ងារសារព័ត៌មានរបស់ Bloomberg បានរាយការណ៍ថា Apple កំពុងធ្វើការលើមុខងារសុខភាពថ្មីៗ សម្រាប់កាស់ទំនើបឥតខ្សែរបស់ខ្លួន។ ទី១ ក្នុងចំណោមមុខងារថ្មីៗទាំងនោះ គឺវានឹងអនុញ្ញាតឱ្យ AirPods អាចធ្វើតេស្តលើការស្តាប់របស់អ្នកប្រើប្រាស់។ ការពិតទៅ AirPods អាចគាំទ្រកម្រិតការស្ដាប់ audiogram រួចទៅហើយ ដែលធ្វើឱ្យកាស់ឥតខ្សែមួយនេះ អាចលៃលកកម្រិតសំឡេងសមស្របសម្រាប់អ្នកដែលមានបញ្ហាខ្សោយការស្ដាប់ តាមរយៈកម្មវិធីភាគីទី៣ ដូចជា Mimi។ ដូច្នេះប្រសិនបើ Apple អាចធ្វើតេស្ដវាដោយខ្លួនឯង វានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចវាយតម្លៃការស្តាប់របស់ពួកគេកាន់តែងាយស្រួលតាមរយៈ AirPods ដោយផ្ទាល់។ លោក Gurman បាននិយាយថា Apple

    July 3, 2023
  • អន្តរជាតិ

    រថយន្ត​ហោះដើរដោយ​អគ្គិសនី​សុទ្ធសាធ និងមាន​តម្លៃ​ប្រហែល ៣០០,០០០ ដុល្លារ របស់ក្រុមហ៊ុន Alef Aeronautics ​ទើប​បាន​ទទួលការ​យល់ព្រម​ឱ្យចាប់​ផ្តើម​ការ​សាកល្បង​ទាំងនៅ​លើ​ផ្លូវ និង​លើ​អាកាស នៅសហរដ្ឋអាមេរិក។ Alef Aeronautics ដែលជាក្រុមហ៊ុនផលិតរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ខ្លួនបានទទួលវិញ្ញាបនប័ត្រពិសេស ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) សម្រាប់ Model A។ វាជាការអនុម័តលើកដំបូងសម្រាប់រថយន្តដែលមានសមត្ថភាពហោះហើរ នេះបើយោងតាមក្រុមហ៊ុនថ្មីថ្មោង ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុន SpaceX មួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Alef Aeronautics លោក Jim Dukhovny បាននិយាយថា៖«វាអនុញ្ញាតឱ្យយើងកាន់តែខិតជិតទៅរកការធ្វើដំណើរប្រកបដោយភាពស្និទ្ធស្នាលទៅនឹងបរិស្ថាន និងការធ្វើដំណើរលឿនជាងមុន ដោយជួយសន្សំសំចៃពេលវេលារបស់បុគ្គល និងក្រុមហ៊ុនជាច្រើនម៉ោងក្នុងមួយសប្តាហ៍។

    July 3, 2023
  • អន្តរជាតិ

    មនុស្សជាង ៣,០០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសបារាំង នៅក្នុងការតវ៉ាដោយហិង្សា ដែលត្រូវបានបង្កឡើងដោយការបាញ់ប្រហាររបស់ប៉ូលីស ទៅលើក្មេងជំទង់ម្នាក់កាលពីសប្ដាហ៍កន្លងទៅ។ រំលឹកដែរថា ក្មេងអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលប៉ូលីសឃាត់រថយន្ត នៅជាយក្រុងប៉ារីសនៃ Nanterre កាលពីថ្ងៃអង្គារ។ រដ្ឋាភិបាលបារាំងបានបញ្ជូនមន្ត្រីប៉ូលិស ៤៥,០០០នាក់ និងបុគ្គលិកផ្សេងទៀតដាក់ពង្រាយតាមដងផ្លូវ ខណៈដែលក្រុមអ្នកតវ៉ាបានដុតរថយន្ត និងអគារនានា។ មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា មនុស្ស ៧១៩ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ គិតចាប់​ពី​យប់​ថ្ងៃ​សៅរ៍​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាននិយាយ​ថា ក្មេង​ជំទង់​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នោះ​មាន​ដើម​កំណើត​អាហ្វ្រិក​ខាង​ជើង។ អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃសុក្រថា នេះគឺជាពេលមួយសម្រាប់ប្រទេសបារាំងដើម្បី «ដោះស្រាយបញ្ហាដ៏ស៊ីជម្រៅនៃការរើសអើងជាតិសាសន៍ និងការរើសអើងនៅក្នុងការអនុវត្តច្បាប់»។ រដ្ឋាភិបាលបារាំងបាននិយាយជាការឆ្លើយតបថា ការចោទប្រកាន់ណាមួយអំពីការរើសអើងជាតិសាសន៍ជាប្រព័ន្ធ ឬការរើសអើងដោយប៉ូលីសនៅក្នុងប្រទេសបារាំង គឺគ្មានមូលដ្ឋានទាំងស្រុង។ ឥឡូវនេះ

    July 3, 2023
  • អន្តរជាតិ

    តុលាការបោះឆ្នោតកំពូលរបស់ប្រទេសប្រេស៊ីល បានហាមឃាត់អតីតប្រធានាធិបតីលោក Jair Bolsonaro មិនឱ្យឈរឈ្មោះក្នុងតំណែងរយៈពេល ៨ ឆ្នាំ។ កាលពីថ្ងៃសុក្រចៅក្រម ៥នាក់ ក្នុងចំណោមចៅក្រមទាំង ៧រូប បានបោះឆ្នោតកាត់ទោសលោក Bolsonaro ពីបទរំលោភអំណាច នៅមុនការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន និងបង្ហាញការសង្ស័យដោយគ្មានមូលដ្ឋានលើប្រព័ន្ធបោះឆ្នោតរបស់ប្រទេស។ រំលឹកដែរថា លោក Bolsonaro បានចាញ់ការបោះឆ្នោតនៅខែតុលា។ មុនពេលបោះឆ្នោត លោកបានបរិហារប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រទេសប្រេស៊ីលម្តងហើយម្តងទៀត ដោយនិយាយថា វាងាយនឹងមានការក្លែងបន្លំ។ តុលាការបានពិនិត្យមើលថា តើការរិះគន់របស់លោក Bolsonaro លើម៉ាស៊ីនបោះឆ្នោត នៅក្នុងកិច្ចប្រជុំជាមួយអ្នកការទូតបរទេសកាលពីខែកក្កដាឆ្នាំមុន គឺជាការបំពានអំណាច ឬយ៉ាងណា។ លោក Bolsonaro បានឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការ

    July 1, 2023
  • អន្តរជាតិ

    ប្រធាន​សមាគម​បាល់ទាត់​ថៃ (FAT) លោក Somyot Poompanmoung បាន​ប្រកាស​ថា ​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​លាលែង​ពី​តំណែង​ តាម​សំណើ​របស់​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwan។ ជាមួយគ្នានេះ លោក Somyot នឹងជូនដំណឹងអំពីលទ្ធផល ក៏ដូចជាមូលហេតុនៃការលាលែងពីតំណែងទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) សហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ មុននេះ នៅក្នុងមហាសន្និបាតគណៈកម្មាធិការអូឡាំពិកថៃ លោក Prawit Wongsuwan បាននិយាយថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmoung ត្រូវតែលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យរបស់ថៃក្នុងការឈ្នះមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០២៣។ ហើយ​ជម្លោះ​រវាង​កីឡាករ

    July 1, 2023
  • អន្តរជាតិ

    សមាជិកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ បានយល់ព្រមអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលរួមក្រុមនេះឡើងវិញ។ ពួកគេបានបោះឆ្នោតកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសម័យប្រជុំនៅទីក្រុងប៉ារីស ដើម្បីទទួលយកសំណើរពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ រំលឹកដែរថា មន្ត្រីរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីអង្គការយូណេស្កូក្នុងឆ្នាំ២០១៨ ដោយចោទប្រកាន់ថា យូណេស្កូ «ប្រឆាំងនឹងអ៊ីស្រាអែល»។ ពួកគេបានចង្អុលបង្ហាញពីរបៀបដែលក្រុមនេះ ទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋអ្នកសង្កេតការណ៍ ទោះបីជាមានការជំទាស់ពីមេដឹកនាំអ៊ីស្រាអែលក៏ដោយ។ យ៉ាងណាក៏ដោយ អ្នកដែលនៅក្នុងរដ្ឋបាល បៃដិន បាននិងកំពុងព្យាយាមស្តារទំនាក់ទំនងឡើងវិញ។ ជាក់ស្ដែង រដ្ឋលេខាធិការលោក Antony Blinken បានស្នើសុំសភាកាលពីខែមីនា ដើម្បីផ្តល់មូលនិធិរាប់លានដុល្លារសម្រាប់អង្គការយូណេស្កូ។ លោកបាននិយាយថា ប្រទេសចិនបានក្លាយជាអ្នករួមចំណែកធំបំផុតតែមួយគត់ដល់អង្គការ ហើយថា សហរដ្ឋអាមេរិកមិនបានចូលរួមអ្វីនោះទេ។ លោកក៏បានព្រមានផងដែរថា មេដឹកនាំនៅក្នុងទីក្រុងប៉េកាំងកំពុងឈានជើងចូលទៅក្នុងការបង្កើតច្បាប់ និងស្តង់ដារនៅក្នុងវិស័យដូចជា

    July 1, 2023
  • អន្តរជាតិ

    ក្រុមហ៊ុន OceanGate ដែលប្រតិបត្តិការនាវាមុជទឹក Titan និងបានលិចលង់ចូលក្នុងបាតសមុទ្រអាត្លង់ទិក កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នៅតែបន្ដផ្សព្វផ្សាយពាណិជ្ជកម្មអំពីដំណើរកម្សាន្តតម្លៃ ២៥០,០០០ ដុល្លារអាមេរិក នៅលើគេហទំព័ររបស់ខ្លួន។ រំលឹកដែរថា កាលពីសប្តាហ៍មុន OceanGate Expeditions បានបិទទ្វារដោយគ្មានកំណត់ បន្ទាប់ពី CEO របស់ខ្លួន គឺលោក Stockton Rush, មហាសេដ្ឋីអង់គ្លេសលោក Hamish Harding, អ្នកជំនាញមុជទឹកបារាំងលោក Paul-Henri Nergeolet និងពាណិជ្ជករប៉ាគីស្ថានលោក Shahzada Dawood និងលោក Suleman អាយុ១៩ឆ្នាំ បានស្លាប់

    June 30, 2023
  • អន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយតាមរយៈ Twitter នៅថ្ងៃសុក្រ ទី៣០ ខែមិថុនានេះថា មនុស្សយ៉ាងហោចណាស់ ៦៦៧នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង ខណៈដែលរលកនៃការតវ៉ាបានសាយភាយពាសពេញប្រទេស បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់ក្មេងប្រុសជំទង់ម្នាក់នៅអំឡុងពេលត្រួតពិនិត្យចរាចរណ៍។ ក្មេងប្រុសម្នាក់នោះមានអាយុ ១៧ឆ្នាំ និងត្រូវបានគេស្គាល់ថា ជាក្មេងដឹកភីហ្សាឈ្នោះថា Nahel M។ ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃសុក្រនេះថា ការតវ៉ាបានធ្វើឱ្យប៉ូលីស និងកងអាវុធហត្ថចំនួន ២៤៩ នាក់បានរងរបួស ដោយបន្ថែមថា គ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ ក្រសួងបាននិយាយថា ប៉ូលីសប្រហែល ៤០,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីដោះស្រាយជាមួយនឹងអំពើហិង្សានេះ។ គួរជម្រាបដែរថា មុនឈានដល់ការសម្លាប់ក្មេងប្រុស

    June 30, 2023
  • អន្តរជាតិ

    កាបូបដែលមានទំហំតូចជាងគ្រាប់អំបិលមួយ ត្រូវបានលក់ចេញក្នុងតម្លៃ ៦៣,៧៥០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយរបស់ក្រុមហ៊ុន Joopiter នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កាបូបដ៏តូចនេះមានទំហំត្រឹមតែ ៦៥៧ x ២២២ x ៧០០ មីក្រូម៉ែត្រ និងធ្វើចេញពីជ័រ photopolymer ហើយប្រសិនបើចង់ឃើញកាបូបនេះឱ្យបានច្បាស់ គឺទាល់តែប្រើមីក្រូទស្សន៍។ កាបូបដែលមានតម្លៃដើម ១៥,០០០ ដុល្លារអាមេរិកមួយនេះ ត្រូវបានរចនាឡើងដោយសមាគមសិល្បៈ MSCHF (mischief) ដែលមានមូលដ្ឋាននៅតំបន់ Brooklyn របស់ទីក្រុង New York សហរដ្ឋអាមេរិក។ ទស្សនាវដ្តី Smithsonian បានរាយការណ៍ថា ដោយសារតែកាបូបនេះវាតូចខ្លាំងពេក

    June 30, 2023
  • អន្តរជាតិ

    សាលាជាតិ Abellana ដែលជាសាលាបង្រៀនដ៏ធំបំផុតមួយនៅទីក្រុង Cebu នៃប្រទេសហ្វីលីពីន បានដាក់ចេញការហាមឃាត់សិស្សពីការនាំយកប្រដាប់លេងម្យ៉ាងហៅថា «lato-lato» (ឡាតូ) ទៅក្នុងបរិវេណសាលា។ លោកនាយកសាលា Nathanael Flores របស់ Abellana បានចេញអនុស្សរណៈមួយ កាលពីថ្ងៃទី២០ ខែមិថុនា ដោយបានណែនាំគ្រូបង្រៀនទាំងអស់ ត្រូវជូនដំណឹងទៅកាន់អាណាព្យាបាល ឬសិស្សរបស់ពួកគេស្ដីពីការហាមឃាតនេះ។ លោក Flores បានរៀបរាប់ថា ការហាមឃាត់នេះបានធ្វើឡើង ក្រោយពីបានមើលឃើញពីសន្ទុះនៃការលេងឡាតូ ខណៈដែលប្រដាប់លេងមួយនេះបានធ្វើឱ្យកុមារមួយចំនួនរងរបួស ហើយអ្នកខ្លះបានយកវាធ្វើជាអាវុធ ដែលអាចមានហានិភ័យខ្ពស់នៅក្នុងចំណោមកុមារផ្សេងទៀត។ លោកនាយក Flores ក៏បានលើកឡើងពីអនុស្សរណៈដែលចេញដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដែលណែនាំដល់សាធារណជនកុំឱ្យទិញឡាតូ ជាច្រើនប្រភេទផ្សេងៗគ្នា។

    June 28, 2023