អន្តរជាតិ

មនុស្សចំនួន ៦៦៧នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសបារាំងអំឡុងការតវ៉ាពាសពេញប្រទេស ក្រោយមរណភាពរបស់ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់

BY
autoadmin
June 30, 2023

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយតាមរយៈ Twitter នៅថ្ងៃសុក្រ ទី៣០ ខែមិថុនានេះថា មនុស្សយ៉ាងហោចណាស់ ៦៦៧នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង ខណៈដែលរលកនៃការតវ៉ាបានសាយភាយពាសពេញប្រទេស បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់ក្មេងប្រុសជំទង់ម្នាក់នៅអំឡុងពេលត្រួតពិនិត្យចរាចរណ៍។ ក្មេងប្រុសម្នាក់នោះមានអាយុ ១៧ឆ្នាំ និងត្រូវបានគេស្គាល់ថា ជាក្មេងដឹកភីហ្សាឈ្នោះថា Nahel M។

ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃសុក្រនេះថា ការតវ៉ាបានធ្វើឱ្យប៉ូលីស និងកងអាវុធហត្ថចំនួន ២៤៩ នាក់បានរងរបួស ដោយបន្ថែមថា គ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ ក្រសួងបាននិយាយថា ប៉ូលីសប្រហែល ៤០,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីដោះស្រាយជាមួយនឹងអំពើហិង្សានេះ។ គួរជម្រាបដែរថា មុនឈានដល់ការសម្លាប់ក្មេងប្រុស Nahel M គឺគាត់ត្រូវបានប៉ូលីសធ្វើការឃាត់រថយន្ត ដោយសារគាត់មើលទៅមិនទាន់គ្រប់អាយុ និងហេតុផលផ្សេងទៀត។ ប៉ុន្តែដោយសារ Nahel M ព្យាយាមបើកគេចប៉ូលីសយ៉ាងលឿន ទើបប៉ូលីសសម្រេចបាញ់មកលើគាត់តែម្ដង៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: