ប្រធានសមាគមបាល់ទាត់ថៃត្រៀមលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះបរាជ័យយកមេដាយមាស និងចលាចលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា
- BY
- autoadmin
- July 1, 2023
ប្រធានសមាគមបាល់ទាត់ថៃ (FAT) លោក Somyot Poompanmoung បានប្រកាសថា លោកត្រៀមខ្លួនជាស្រេចក្នុងការលាលែងពីតំណែង តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwan។ ជាមួយគ្នានេះ លោក Somyot នឹងជូនដំណឹងអំពីលទ្ធផល ក៏ដូចជាមូលហេតុនៃការលាលែងពីតំណែងទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) សហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។

មុននេះ នៅក្នុងមហាសន្និបាតគណៈកម្មាធិការអូឡាំពិកថៃ លោក Prawit Wongsuwan បាននិយាយថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmoung ត្រូវតែលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យរបស់ថៃក្នុងការឈ្នះមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០២៣។ ហើយជម្លោះរវាងកីឡាករ និងបុគ្គលិក នៅស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ៕


អត្ថបទ៖ លីដា
ប្រភព៖ Asean Football
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






