- autoadmin
- អន្តរជាតិ
បើយោងទៅតាមការតាមដានរបស់ Quiver Quantitative បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ ចាប់តាំងពីវេទិកា Threads បានបង្ហាញខ្លួនជាលើកដំបូង បណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta មួយនេះ មានអ្នកចូលប្រើប្រាស់ច្រើនជាង ១០០ លាននាក់។ វេទិកា Threads គឺជាកម្មវិធីភ្ជាប់ជាមួយ Instagram ដែលធ្វើឱ្យមានភាពងាយស្រួលនៅក្នុងការចុះឈ្មោះ លើកលែងតែពួកគេរស់នៅក្នុងសហភាពអឺរ៉ុប ដែល Threads នៅមិនទាន់ដាក់ឱ្យប្រើប្រាស់។ បណ្ដាញសង្គម Threads បានទទួលការគាំទ្រយ៉ាងគំហុក ដែលធ្វើឱ្យមេរបស់ Meta គឺលោក Mark Zuckerberg បង្ហោះអួតភ្លាមៗពីជោគជ័យរបស់វា។ កាលនោះលោក Mark Zuckerberg បានបង្ហោះថា បណ្ដាញសង្គមថ្មីនេះមានអ្នកចូលប្រើប្រាស់
July 10, 2023 - អន្តរជាតិ
អំបិលបានក្លាយជាទំនិញដែលលក់ដាច់បំផុតអស់ពីធ្នើ នៅក្នុងផ្សារទំនើបជាច្រើននៅទូទាំងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសជប៉ុនបានដាក់ចេញនូវគម្រោងបង្ហូរទឹកវិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ អស់រយៈពេល ១ ខែកន្លងមកនេះ កូរ៉េខាងត្បូងបានជួបប្រទះ បញ្ហាកង្វះអំបិលសមុទ្រយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ្នកដើរផ្សារបានព្យាយាមស្រវាទិញអំបិលឱ្យបានច្រើន។ អាជ្ញាធរជប៉ុន និងទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានទទូចថា ផែនការនេះគឺមានសុវត្ថិភាព បំពេញតាមស្តង់ដារអន្តរជាតិ និងត្រូវគ្នាទៅនឹងអ្វីដែលរោងចក្រនុយក្លេអ៊ែរធ្វើនៅជុំវិញពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ អាជ្ញាធរបាននិយាយថា ការបង្ហូរទឹកវិទ្យុសកម្មនេះគឺចាំបាច់ ដើម្បីបញ្ចប់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលបានរលាយក្នុងឆ្នាំ២០១១ បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសជប៉ុន។ រដ្ឋាភិបាលបាននិយាយថា ការបញ្ចេញទឹកសំណល់នឹងចាប់ផ្តើមនៅរដូវក្តៅនេះ ទោះបីជាវាមិនបានបញ្ជាក់កាលបរិច្ឆេទក៏ដោយ។ ប៉ុន្តែការធានាទាំងនេះរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការបន្ធូរបន្ថយកង្វល់នៅក្នុងប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង ដែលអ្នកនេសាទនិយាយថា ការចិញ្ចឹមជីវិតរបស់ពួកគេស្ថិតក្នុងហានិភ័យ ហើយអ្នកស្រុកកំពុងស្តុកទុកអាហារ ព្រោះខ្លាចមានការចម្លងរោគ ក៏ដូចជាប្រទេសចិន ដែលកន្លងមកពួកគេបានហាមឃាត់ការនាំចូលអាហារពីតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុន។
July 10, 2023 - អន្តរជាតិ
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា នារីប្តូរយេនឌ័រម្នាក់ (transgender) បានគ្រងមកុដបវរកញ្ញាហូឡង់ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយឥឡូវនេះ គាត់មានគម្រោងនឹងប្រកួតប្រជែងដណ្តើមមកុដបវរកញ្ញាចក្រវាលបន្ដទៀត។ Rikkie Valerie Kolle អាយុ ២២ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រថ្មីបំផុតមួយ បន្ទាប់ពីនាងបានឈ្នះការប្រកួតនៅក្នុងប្រទេសហូឡង់កាលពីថ្ងៃអាទិត្យ។ បវរកញ្ញាហូឡង់ថ្មីរូបនេះបានពាក់រ៉ូបពណ៌ក្រហម ខណៈទទួលមកុដពីអ្នកកាន់តំណែងមុន គឺនាង Ona Moody និងបវរកញ្ញាចក្រវាលអាមេរិក R’Bonney Gabriel។ បវរកញ្ញាចក្រវាលឆ្នាំ២០២៣ នឹងធ្វើឡើងនៅប្រទេសអែលសាល់វ៉ាឌ័រ ក្នុងខែធ្នូ បើទោះបីជាកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ហើយនឹងមានបេក្ខនារីមកពី ២៤ ប្រទេស ប្រជែងគ្នាដើម្បីដណ្ដើមតំណែងនេះ។ ដូច្នេះវានឹងធ្វើឱ្យ Rikkie Valerie Kolle ក្លាយជានារីប្តូរយេនឌ័រទី២
July 10, 2023 - អន្តរជាតិ
យោងតាមរបាយការណ៍ និងសម្ដីពីមន្ត្រីកាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុង ដែលបានវាយលុកភាគខាងជើងប្រទេសឥណ្ឌា ខណៈទីក្រុងញូវដែលីទទួលបានទឹកភ្លៀងច្រើនបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍។ ផ្លូវនានាក្នុងផ្នែកជាច្រើននៃរដ្ឋធានីត្រូវបានលិចក្នុងទឹកជ្រៅដល់ជង្គង់ ជាមួយនឹងទឹកភ្លៀង ១៥៣ មីលីម៉ែត្រ ដែលជាទឹកភ្លៀងខ្ពស់បំផុតក្នុងរយៈពេល ១ថ្ងៃ ក្នុងខែកក្កដាក្នុងរយៈពេល ៤០ឆ្នាំ។ ជាមួយនឹងការព្យាករណ៍ថានឹងភ្លៀងធ្លាក់ខ្លាំងមួយថ្ងៃទៀត អាជ្ញាធរបានបញ្ជាឱ្យបិទសាលារៀនក្នុងទីក្រុងញូវដែលីនៅថ្ងៃចន្ទនេះ។ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្ស ១៥ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នៅក្នុងរដ្ឋចំនួន ៦
July 10, 2023 - អន្តរជាតិ
អ្នកទេសចរមកពីប្រទេសអង់គ្លេសម្នាក់ ប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ១៥,០០០ អឺរ៉ូ ឬប្រមាណ ១៦,៥០០ ដុល្លារអាមេរិក និងការជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ បន្ទាប់ពីបុរសម្នាក់នោះបានឆ្លាក់ឈ្មោះរបស់គាត់ និងមិត្តស្រី នៅលើជញ្ជាំងប្រាសាទកូឡូសឺម (Colosseum) របស់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលជាប្រាសាទចំណាស់មួយ មានអាយុកាលជាង ២,០០០ ឆ្នាំមកហើយ។ បុរសម្នាក់នោះមានឈ្មោះថា Ivan Dimitrov អាយុ ២៧ឆ្នាំ រស់នៅក្នុងទីក្រុង Bristol របស់ប្រទេសអង់គ្លេស។ គាត់ត្រូវបានគេដឹងថា បានធ្វើសកម្មភាពសរសេរឈ្មោះរបស់ខ្លួន និងគូស្នេហ៍ កាលពីខែមិថុនាកន្លងទៅ នៅជញ្ជាំងខាងក្នុងរបស់ប្រសាទ
July 8, 2023 - អន្តរជាតិ
ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រារព្ធខួប ១ឆ្នាំ ចាប់តាំងពីលោកត្រូវបានគេបាញ់សម្លាប់ ខណៈថ្លែងសុន្ទរកថាយុទ្ធនាការមួយនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន កាលពីឆ្នាំមុន។ ពិធីត្រូវបានធ្វើឡើងនៅពេលព្រឹកថ្ងៃសៅរ៍ នៅប្រាសាទ Zojoji ក្នុងទីក្រុងតូក្យូ។ ភរិយា និងសាច់ញាតិរបស់លោក អាបេ ក៏ដូចជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន Kishida Fumio និងអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចសំខាន់ គឺលោក Motegi Toshimitsu ស្ថិតក្នុងចំណោមអ្នកចូលរួម។ សាធារណជននឹងអាចថ្វាយផ្កានៅព្រះវិហារនៅពេលរសៀល។ ចំណែកបក្សពួករបស់គណបក្សប្រជាធិបតេយ្យសេរី ដែលលោក អាបេ
July 8, 2023 - អន្តរជាតិ
អាជ្ញាធរនៅក្នុងប្រទេសចិនបានដាក់ពិន័យជាប្រាក់យ៉ាងសន្ធឹកសន្ធាប់ លើប្រតិបត្តិករទូទាត់ប្រាក់តាមទូរស័ព្ទ Ant Group របស់ស្ថាបនិកលោក Jack Ma។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការបង្រ្កាបអស់រយៈពេលជាច្រើនឆ្នាំ លើឧស្សាហកម្មបច្ចេកវិទ្យា។ ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់ទាក់ទងនឹងការការពារអតិថិជន ធនាគារ និងការធានារ៉ាប់រង។ កាលពីថ្ងៃសុក្រ រដ្ឋបាលជាតិនៃបទប្បញ្ញត្តិហិរញ្ញវត្ថុ និងអង្គភាពផ្សេងទៀតបាននិយាយថា ការផាកពិន័យសរុបមានចំនួន ៧.១ ពាន់លានយ័ន ឬប្រហែល ៩៨០ លានដុល្លារអាមេរិក។ Ant Group គឺជាសាខារបស់ក្រុមហ៊ុន e-commerce យក្ស Alibaba ដែលស្ថាបនិកលោក Jack Ma បានរិះគន់យ៉ាងចំហរចំពោះនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីក្នុងខែតុលា ឆ្នាំ២០២០។
July 8, 2023 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន សម្រាប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ គ្រាប់បែកចង្កោម (cluster munitions) គឺជាប្រភេទគ្រាប់បែកតូចៗ និងមានសមត្ថភាពសម្លាប់ខ្ពស់ ហើយអត្រាបរាជ័យក្នុងការផ្ទុះលើសត្រូវក៏មានច្រើនដូចគ្នា ដែលវានឹងបង្កហានិភ័យដល់ជនស៊ីវិលនៅពេលអនាគត។ សន្ធិសញ្ញាអន្តរជាតិ បានហាមឃាត់ការប្រើប្រាស់គ្រាប់បែកនេះ ប៉ុន្តែសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន មិនបានចូលរួមក្នុងសន្ធិសញ្ញានោះទេ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា វាមិនងាយស្រួលទេ ក្នុងការសម្រេចចិត្តផ្តល់គ្រាប់បែកនេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិកទទួលស្គាល់ថា គ្រាប់បែកចង្កោមបង្កើតហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលពីគ្រាប់មិនទាន់ផ្ទុះ។ លោកបាននិយាយថា វាក៏មានហានិភ័យដ៏ធំមួយនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ប្រសិនបើទាហានរុស្ស៊ីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត និងបង្ក្រាបជនស៊ីវិលអ៊ុយក្រែនបន្ថែមទៀត។ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានពិគ្រោះជាមួយសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធ
July 8, 2023 - អន្តរជាតិ
នាយកក្រុមហ៊ុននៅប្រទេសវៀតណាមម្នាក់ ត្រូវបានគេចោទប្រកាន់ថា បានទទួលយកលុយចំនួន ៣.២ លានដុល្លារអាមេរិក ពីដៃគូបរទេសចំនួន ៣ សម្រាប់ការលក់ស្រោមដៃពេទ្យ ដែលការពិតទៅគឺមិនមាននៅក្នុងក្រុមហ៊ុនឡើយ នៅក្នុងអំឡុងពេលនៃការផ្ទុះរីករាលដាលនៃជំងឺ COVID-19។ ប្រសិនបើរកឃើញថាមានពិរុទ្ធ លោក Bui Quang Hai នាយកក្រុមហ៊ុន HBC International Trading នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ រដ្ឋអាជ្ញាទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃពុធថា លោក Hai បានទាញយកប្រយោជន៍ដាក់ខ្លួន ស្របពេលដែលពិភពលោកកំពុងមានកង្វះខាតឧបករណ៍វេជ្ជសាស្ត្រ នៅអំឡុងពេលជំងឺរាតត្បាត COVID-19 នៅពាក់កណ្តាលឆ្នាំ២០២០។ លោក Hai ត្រូវបានគេដឹងថា បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៦.៣៥ លានដុល្លារ
July 6, 2023 - អន្តរជាតិThreads បណ្ដាញសង្គមថ្មីរបស់ Meta មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ១០លានគណនី ត្រឹមរយៈពេល ៧ ម៉ោងដំបូង
ប្រធានក្រុមហ៊ុនលោក Mark Zuckerberg បាននិយាយថា អ្នកប្រើប្រាស់ច្រើនជាង ១០ លាននាក់ បានចុះឈ្មោះប្រើប្រាស់កម្មវិធី Threads ដែលក្រុមហ៊ុន Meta ទើបនឹងបើកដំណើរការថ្មីៗ នៅក្នុងរយៈពេល ៧ ម៉ោងដំបូងរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា Threads អាចទាក់ទាញអ្នកប្រើប្រាស់របស់ Twitter ដែលពួកគេកំពុងមិនសប្បាយចិត្តជាមួយនឹងការផ្លាស់ប្តូរថ្មីៗ ប៉ុន្មានរយៈពេលចុងក្រោយនេះ។ Threads អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះសាររហូតដល់ ៥០០ តួអក្សរ និងមានមុខងារជាច្រើនទៀត ដែលស្រដៀងទៅនឹង Twitter នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ មុននេះ លោក Mark Zuckerberg បាននិយាយថា៖«ការរក្សាវេទិកាថ្មីមួយនេះ
July 6, 2023












