ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បណ្ដាញសង្គមថ្មី Threads រកបានអ្នកប្រើប្រាស់ច្រើនជាង ១០០ លាននាក់ ត្រឹមរយៈពេល ៤ថ្ងៃ

    BY autoadmin July 10, 2023
    បណ្ដាញសង្គមថ្មី Threads រកបានអ្នកប្រើប្រាស់ច្រើនជាង ១០០ លាននាក់ ត្រឹមរយៈពេល ៤ថ្ងៃ

    បើយោងទៅតាមការតាមដានរបស់ Quiver Quantitative បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ ចាប់តាំងពីវេទិកា Threads បានបង្ហាញខ្លួនជាលើកដំបូង បណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta មួយនេះ មានអ្នកចូលប្រើប្រាស់ច្រើនជាង ១០០ លាននាក់។ វេទិកា Threads គឺជាកម្មវិធីភ្ជាប់ជាមួយ Instagram ដែលធ្វើឱ្យមានភាពងាយស្រួលនៅក្នុងការចុះឈ្មោះ លើកលែងតែពួកគេរស់នៅក្នុងសហភាពអឺរ៉ុប ដែល Threads នៅមិនទាន់ដាក់ឱ្យប្រើប្រាស់។

    បណ្ដាញសង្គម Threads បានទទួលការគាំទ្រយ៉ាងគំហុក ដែលធ្វើឱ្យមេរបស់ Meta គឺលោក Mark Zuckerberg បង្ហោះអួតភ្លាមៗពីជោគជ័យរបស់វា។ កាលនោះលោក Mark Zuckerberg បានបង្ហោះថា បណ្ដាញសង្គមថ្មីនេះមានអ្នកចូលប្រើប្រាស់ ១០លាននាក់ ត្រឹមរយៈពេល ៧ ម៉ោងដំបូងប៉ុណ្ណោះ។ ក្រោយមកទៀត សន្ទុះនៃការប្រើប្រាស់របស់គូប្រជែង Twitter មួយនេះ កាន់តែមានច្រើនឡើងៗ ស្របពេលដែលអ្នកប្រើប្រាស់ Twitter មួយចំនួន កំពុងមិនសប្បាយចិត្តចំពោះការដាក់កម្រិតលើចំនួន tweet ដែលពួកគេអាចមើលឃើញបាន។ Threads ត្រូវបានគេរាយការណ៍ថា មិនខុសគ្នាពី Twitter ប៉ុន្មាននោះទេ ខណៈវានៅត្រូវការការធ្វើបច្ចុប្បន្នភាពថែមទៀត ស្របពេលដែលលោក Elon Musk កំពុងព្រមានដាក់បណ្ដឹងចោទប្រកាន់ Threads ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងជួលអតីតបុគ្គលិករបស់ Twitter៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: