អន្តរជាតិ

គ្រោះទឹកជំនន់ និងការរអិលបាក់ដី បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់បាត់បង់ជីវិត នៅប្រទេសឥណ្ឌា

BY
autoadmin
July 10, 2023

យោងតាមរបាយការណ៍ និងសម្ដីពីមន្ត្រីកាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុង ដែលបានវាយលុកភាគខាងជើងប្រទេសឥណ្ឌា ខណៈទីក្រុងញូវដែលីទទួលបានទឹកភ្លៀងច្រើនបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍។ ផ្លូវនានាក្នុងផ្នែកជាច្រើននៃរដ្ឋធានីត្រូវបានលិចក្នុងទឹកជ្រៅដល់ជង្គង់ ជាមួយនឹងទឹកភ្លៀង ១៥៣ មីលីម៉ែត្រ ដែលជាទឹកភ្លៀងខ្ពស់បំផុតក្នុងរយៈពេល ១ថ្ងៃ ក្នុងខែកក្កដាក្នុងរយៈពេល ៤០ឆ្នាំ។

ជាមួយនឹងការព្យាករណ៍ថានឹងភ្លៀងធ្លាក់ខ្លាំងមួយថ្ងៃទៀត អាជ្ញាធរបានបញ្ជាឱ្យបិទសាលារៀនក្នុងទីក្រុងញូវដែលីនៅថ្ងៃចន្ទនេះ។ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្ស ១៥ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នៅក្នុងរដ្ឋចំនួន ៦ ភាគខាងជើងនៃប្រទេសឥណ្ឌា។ Omkar Sharma មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ AFP ថា រដ្ឋ Hill គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយបានធ្វើឱ្យមនុស្ស ៦នាក់ ស្លាប់នៅក្នុង Himachal Pradesh តែម្នាក់ឯង ដែលជាកន្លែងដែលមានការរអិលបាក់ដីបានបិទផ្លូវប្រហែល ៧០០ កន្លែង ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: